Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រក​ម្ពុជា៖ សន្តិភាពមានហើយ តែត្រូវការមានការការពារ ​និងថែទាំ ទើប​មិនបាត់បង់!

បានផុស

នៅ

រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃច​ន្ទនេះ បានរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)លើកទី៤៣ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតិភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជសារបើកមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជាម យៀ​ប ​អនុប្រធាន​ទី​១ រដ្ឋសភា​ ត្រូវបានចាត់តាំងតំណាងឲ្យព្រះមហាក្សត្រ ឡើងអានព្រះរាជសាររបស់ទ្រង់បើកមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)លើកទី៤៣។ ព្រះមហាក្សត្រកម្ពុជា តាមរយៈលោក ជាម យៀប បានលើកឡើងពីបញ្ហារីកចម្រើននានានៅក្នុងតំបន់ក្រោមដំបូលសន្តិភាព។ ក្នុងនោះ ទ្រង់ បានមានព្រះរាជបន្ទូរថា សន្តិភាព កម្ពុជាមានហើយ ប៉ុន្តែ ត្រូវតែមានការការពារ និងថែទាំឲ្យបានជាប់លាប់ ទើបវាមិនបាត់បង់។ ក្នុងន័យនេះ ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូរបញ្ជាក់ថា សន្តិភាពនេះ ក៏អាចបាត់បង់ទៅវិញដែរ ដោយសារបញ្ហាប្រឈមនានានៅក្នុងតំបន់ និងពិភពលោក។

ជាមួយគ្នានេះ ព្រះករុណា ក៏បានមានព្រះរាជបន្ទូរទាក់ទងនឹង​ប្រទេសមីយ៉ាន់ម៉ាផងដែរ។ ទ្រង់ មានព្រះរាជបន្ទូរថា ជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសមីយ៉ាន់ម៉ា មិនត្រឹមតែបង្កមានការអំពើហិង្សានោះទេ ប៉ុន្តែ​ វាក៏ធ្វើឲ្យបាត់បង់នូវការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសមួយនេះ។ លើសពីនេះទៅទៀត វា ក៏បានប៉ះពាល់ដល់មូលដ្ឋានគ្រឹះរបស់អាស៊ានដែលប្រទេសជាសមាជិកទាំងអស់ប្រឹងប្រែងកសាងឡើងផងដែរ៕

ដោយ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៥ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ១៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៤ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម