Connect with us

KPT+

គន្លឹះសំខាន់ៗ សម្រាប់ពង្រឹងសមត្ថភាពត្រិះរិះពិចារណាមានប្រសិទ្ធិភាព

បានផុស

នៅ

សមត្ថភាពត្រិះរិះពិចារណា ឬ ហៅថា Critical Thinking skills គឺជាសមត្ថភាពក្នុងការគិតបែបរៀបចំ មានផែនការច្បាស់លាស់ និងសមហេតុផល ដែលមនុស្សគ្រប់រូបគួរគប្បីមានវានៅក្នុងខ្លួន ដើម្បីឱ្យការរៀបចំផែនការអ្វីមួយ មិនថាការរៀនសូត្រ ផែនការការងារ ឬ ផែនការជីវិត ដើរទៅមុខបានយ៉ាងរលូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការត្រិះរិះបែបពិចារណានេះ គឺជាការគិតមួយដែលសមហេតុផល មានអំណះអំណាងពិតប្រាកដ ​គិតដោយមិនលំអៀង ជាពិសេស គឺការចេះវិភាគលើបញ្ហា ឬស្ថានភាពអ្វីមួយដោយមានភស្តុងច្បាស់លាស់ និងមានទិន្នន័យត្រឹមត្រូវ។ ទាំងនេះ នឹងធ្វើឱ្យអ្នកក្លាយជាអ្នកគិតដែលមានលក្ខណៈពិសេសមួយរូប និងបានត្រឹមត្រូវ មិនលំអៀង។

ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ៗ ៦ចំណុច សម្រាប់ពង្រឹងនូវសមត្ថភាពត្រិះរិះពិចារណា (Critical Thinking skills) ដើម្បីអាចឱ្យអ្នកក្លាយជាអ្នកគិតម្នាក់ដែលមានគំនិតទូលំទូលាយ មានទស្សនវិស័យ និងយុទ្ធសាស្ត្រលើបញ្ហាដែលផ្សេងៗក្នុងជីវិត៖

១.ការកំណត់លើបញ្ហា

ជំហានដំបូងក្នុងដំណើរការគិតត្រិះរិះពិចារណា គឺការកំណត់ពីស្ថានភាព បញ្ហា ឬ កត្តាដែលមានឥទ្ធិពលផ្សេងៗលើវា។ បន្ទាប់មក នៅពេលដែលអ្នកកំណត់បានបញ្ហាដែលកើតមានហើយ អ្នកត្រូវស្វែងរកនូវដំណោះស្រាយផ្សេងៗ ដែលគិតពីបញ្ហាតូចៗជាមុន។

អ្នកអាចរកឃើញនូវបញ្ហា និងដំណោះស្រាយ ដោយមិនអាចភ្លេចជាមួយនឹងការសួរសំណួរបែប WH questions  និង HOW (Who? What? When? Where? Why? Which? Whose? And How?)។ ការសួរសំណួរ និងរកដំណោះស្រាយតាមវិធីនេះសំខាន់ណាស់ ហើយសឹងតែគ្រប់វិស័យ ចាំបាច់ត្រូវតែប្រើលើសំណួរនេះ ដើម្បីដោះស្រាយបញ្ហានានា។

២.ការស្រាវជ្រាវ

ក្រោយពីកំណត់បានបញ្ហាហើយ មិនអាចសន្មត់លើរឿងរ៉ាវអ្វីមួយដោយគ្មានអំណះអំណាងត្រឹមត្រូវ និងទិន្នន័យច្បាស់លាស់ទេ ពោល គឺត្រូវធ្វើការស្រាវជ្រាវ ដើម្បីរកឱ្យបាននូវទិន្នន័យច្បាស់លាស់ គួរជឿទុកចិត្ត ព្រមទាំងអាចយកជាការបាន ជៀសវាងគិតលំអៀងទៅខាងណាមួយ។

៣.កំណត់ភាពលំអៀង

ជំនាញត្រិះរិះពិចារណាសំខាន់ណាស់ក្នុងការកំណត់យកភាពលំអៀងឱ្យបានច្បាស់ ព្រោះសូម្បីតែអ្នកពូកែគិតឆ្លាតយ៉ាងណា ក៏នៅមានភាពលំអៀងខ្លះក្នុងគំនិតរបស់គេ។ ដូច្នេះ អ្នកត្រូវព្យាយាមស្រាវជ្រាវឱ្យអស់ពីសមត្ថភាព ដើម្បីវាយតម្លៃព័ត៌មានតាមទិន្នន័យមួយត្រឹមត្រូវ។

ដើម្បីអាចជៀសវាងភាពលំអៀងបានល្អ អ្នកត្រូវដើរតួខ្លួនឯងនៅក្នុងបញ្ហា មានភាពក្លាហានក្នុងការជជែកវែកញែក កុំប្រើអារម្មណ៍មនោសញ្ចេតនា ព្រោះវាអាចប៉ះពាល់ដល់ដំណើរការដោះស្រាយ។ ការធ្វើបែបនេះ ក៏អាចមើលឃើញពីទស្សនៈផ្សេងគ្នាបានដែរ។

៤.ការសន្និដ្ឋាន

សមត្ថភាពនៃការសន្និដ្ឋាន និងការសន្និដ្ឋានដោយផ្អែកលើព័ត៌មាន គឺពិតជាសំខាន់ណាស់ចំពោះការត្រិះរិះពិចារណា។ ដើម្បីអាចឈានដល់ការសន្និដ្ឋានមួយដែលត្រឹមត្រូវ អ្នកត្រូវក្តោបនូវទិន្នន័យរឿងរ៉ាវទាំងអស់ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឈានដល់ការសន្និដ្ឋានមួយដែលច្បាស់លាស់ និងត្រឹមត្រូវ។ ការសន្និដ្ឋាន គឺជាការទស្សន៍ទាយលើបញ្ហានានាដោយផ្អែកលើហេតុផល និងទិន្នន័យដែលរកបាន។

៥.ការកំណត់លើផ្នែកពាក់ព័ន្ធ

ផ្នែកដ៏ពិបាកបំផុតក្នុងការត្រិះរិះពិចារណា គឺការស្វែងរកព័ត៌មានណាដែលសំខាន់ក្នុងបញ្ហា ពោល គឺពិបាកក្តោបលើគោលដៅ និងអ្វីដែលអ្នកចង់រកជាចម្បង។ ដូច្នេះ វិធីដែលល្អ គឺអ្នកគួរកំណត់ទិសដៅឱ្យបានច្បាស់លាស់ពីអ្វីដែលអ្នកកំពុងដោះស្រាយ ដើម្បីងាយស្រួលវិនិច្ឆ័យ និងរកព័ត៌មានអ្វីពាក់ព័ន្ធ បានត្រូវទិសដៅនៃបញ្ហា។

៦.ការចង់ដឹងចង់ឃើញ

ភាពចង់ដឹងចង់ឃើញ គឺជាឥរិយាបថតាំងពីកំណើតមករបស់មនុស្សម្នាក់ៗ ប៉ុន្តែ ដើម្បីឱ្យការត្រិះរិះពិចារណារបស់លោកអ្នកមានលទ្ធផលល្អ និងរីកចម្រើន អ្នកត្រូវមានភាពចង់ដឹងចង់ឃើញនេះឱ្យកាន់តែខ្លាំងក្លា។ ពោល គឺត្រូវបង្កើតជាសំណួរ ដើម្បីជជីកសួរជាបន្តបន្ទាប់ និងបើកជំហរ រហូតដល់អ្នកអាចរកឃើញនូវអ្វីដែលអ្នកចង់បាន និងដោះស្រាយ។

សូមជម្រាបថា ផ្នែកសំខាន់នៃការគិតត្រិះរិះពិចារណា (Critical Thinking skills) គឺជាការវិភាគ ការបកស្រាយ ការសន្និដ្ឋាន ការពន្យល់ និងការដោះស្រាយបញ្ហា។ មួយវិញទៀត ដើម្បីអនុវត្តតាមគោលការណ៍នៃរបៀបត្រិះរិះពិចារណាបានត្រឹមត្រូវ អ្នកត្រូវកំណត់យកបញ្ហា ដោយការប្រមូលទិន្នន័យ ធ្វើការវិភាគ និងវាយតម្លៃបានល្អ។ យ៉ាងណាក៏ដោយ សូមអ្នកចងចាំថា ដើម្បីក្លាយជាអ្នកត្រិះរិះពិចារណាបានល្អប្រសើរ អ្នកត្រូវអានឱ្យបានច្រើន សួរសំណួរបែបសាមញ្ញៗចំពោះខ្លួនឯង ហ៊ានសន្មត់បញ្ហា ជាពិសេស គឺស្គាល់ពីកម្រិតនៃភាពលំអៀងរបស់ខ្លួនឯង៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៤៩ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម