ព័ត៌មានជាតិ
កម្ពុជានឹងចុះត្រជាក់ខ្លាំងរយៈពេលជាង១សប្តាហ៍ជាប់ៗគ្នាក្នុងខែមករានេះ
តាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម កម្ពុជានឹងចុះត្រជាក់ខ្លាំងរយៈពេលជាង១ សប្តាហ៍ ចាប់ពីថ្ងៃទី ៦ រហូតដល់ថ្ងៃទី ១៣ ក្នុងខែមករានេះ។
យោងតាមសេចក្តីជូនដំណឹងចំនួន២ ដាច់ដោយឡែកពីគ្នា ក្រសួងធនធានទឹក និងឧតុនិយម ការចុះត្រជាក់ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែមករា ដោយសារតែឥទ្ធិពលខ្យល់មូសុងឦសានកម្រិតមធ្យម និងកាន់តែត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែមករា ដោយសារតែឥទ្ធិពលខ្យល់មូសុងឦសានខ្លាំង។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ជ្រលងសម្ពាធខ្ពស់ពីភាគខាងជើងកំពុងបន្តធ្លាក់ចុះមកក្រោម គួបផ្សំនឹងខ្យល់មុសុងឦសាន នឹងធ្វើឱ្យអាកាសធាតុកម្ពុជាចុះត្រជាក់ចាប់ ពី១២អង្សា ទៅ១៥អង្សា ជាពិសេសនៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន និងខេត្តមួយចំនួដូចជា មណ្ឌលគិរី រតនគិរី ឧត្តរមានជ័យ ព្រះវិហារ ពោធិ៍សាត់។
ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយមក៏បានអំពាវនាវឲ្យពលរដ្ឋរស់នៅឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ឱ្យបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាព ចំពោះអាកាសធាតុចុះត្រជាក់ខ្លាំងនេះ។
ដោយឡែក ក្រសួងក៏អំពាវនាវទៅដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១១ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក