ព័ត៌មានជាតិ
ក្រសួងឲ្យប្រើប្រាស់សេវាសាធារណៈពាក់ព័ន្ធវិស័យការងារនិងបណ្ដុះបណ្ដាលជីវៈតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសដាក់ឲ្យប្រើប្រាស់សេវាសាធារណៈ ពាក់ព័ន្ធវិស័យការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
យោងតាមប្រកាស ស្ដីពីការដាក់ឲ្យប្រើប្រាស់សេវាសាធារណៈ ពាក់ព័ន្ធវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងការងារ បានឲ្យដឹងថា ប្រកាសនេះ មានគោលបំណងដាក់ឱ្យដំណើរការផ្ដល់សេវាសាធារណៈពាក់ព័ន្ធវិស័យការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីលើកកម្ពស់គុណភាពប្រសិទ្ធភាពតម្លាភាព និងគណនេយ្យភាពព្រមទាំងស្របតាមសំណើរបស់វិស័យឯកជននៅក្នុងក្រុមការងារផ្នែកទំនាក់ទំនងជីវៈនៃវេទិការាជរដ្ឋាភិបាលផ្នែកឯកជន។

ក្រសួងបានបន្តថា ប្រកាសនេះត្រូវបានដាក់ឲ្យប្រាក់ដំណើរការសេវាសាធារណៈពាក់ព័ន្ធនឹងវិស័យការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ចំពោះសេវាសាធារណៈដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ថ្នាក់កណ្ដាល ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នូវសេវាសាធារណៈ សម្រាប់សេវាសាធារណៈពាក់ព័ន្ធវិស័យការងារ ពាក់ព័ន្ធវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ និងសម្រាប់សេវាសាធារណៈពាក់ព័ន្ធជនបរទេស។

ក្រសួងបានបន្ថែមទៀតថា ដោយឡែកចំពោះសេវាសាធារណៈដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត នឹងត្រូវដាក់ឲ្យដំណើរការចាប់ពីថ្ងៃទី០១ ខែមីនាឆ្នាំ២០២១តទៅ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ