ព័ត៌មានជាតិ
ធ្លាក់ដោយស្វ័យប្រវត្តិ បើបេក្ខជនប្រឡងបាក់ឌុបប្រព្រឹត្តកំហុសទាំងនេះ
បេក្ខជនដែលឱ្យគេមកប្រឡងជំនួស នាំចូលនូវអាវុធជាតិផ្ទុះ នឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ និងមិនមានសិទ្ធិប្រឡងចំនួន ២ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងសន្និសីទសារព័ត៌មាន អំពី ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ឆ្នាំ២០២២ នាព្រឹកថ្ងៃចន្ទ ទី២១ វិច្ឆិកានេះ ។

បើតាមលោករដ្ឋមន្ត្រី កំហុសនៃការឱ្យអ្នកដទៃមកប្រឡងជំនួស ការនាំចូលនូវអាវុធជាតិផ្ទុះ ឬការលួចចម្លង នឹងត្រូវចាត់ចូលជាការក្លែងបន្លំឯកសារសាធារណៈ ជាហេតុដែលបង្កផលប៉ះពាល់ទៅដល់សណ្តាប់ធ្នាប់នៃការប្រឡង។ លោកថា បើសិនជាបេក្ខជនណា មិនគោរពតាមគោលការណ៍ នៃការប្រឡង សញ្ញាបត្រទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២ ក្រសួងនឹងចាត់វិធានការនៃការដាក់ទោសដែលមាន ៣កម្រិត ដោយរាប់ចាប់កម្រិតស្រាល កម្រិតមធ្យម ដល់កម្រិតធ្ងន់។
ដោយឡែក ចំពោះបេក្ខជនដែលធ្វើឱ្យប៉ះពាល់ដល់កិតិ្តយសនៃការប្រឡង ដោយការលួចចម្លងសំណៅឯកសារ ឬងាកឆ្វេង ងាកស្តាំ ធ្វើឱ្យដំណើរការនៃការប្រឡងមិនរលូន នោះមន្ត្រីត្រួតពិនិត្យនៅតាមមណ្ឌលប្រឡង នឹងធ្វើការផ្ទៀងផ្ទាត់ឯកសាររបស់បេក្ខជននោះ ជាមួយនឹងឯកសារបេក្ខជនដែលអង្គុយក្បែរ បើសិនជារកឃើញថាចម្លងគ្នា នឹងឱ្យធ្លាក់ដោយស្វ័យប្រវត្តិដូចគ្នា។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យសិស្សានុសិស្សខិតខំរម្លឹកមេរៀន ព្រមទាំងទទួលទានអាហារ និងដំណេក ឱ្យគ្រប់គ្រាន់។ ពិសេស ត្រូវគោរពតាមបទបញ្ញត្តិជាធរមាន និងមិនត្រូវយកសំណៅឯកសារចូលមណ្ឌលប្រឡងឡើយ។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ដែលមានបេក្ខជនសរុបចំនួន ១២៨១៤៣នាក់ ក្នុងនោះស្រី ៦៨៧៧១នាក់។ រីឯមណ្ឌលសំណេរសរុបចំនួន ២២១ មណ្ឌល ត្រូវជា ៥១៧៤បន្ទប់៕



-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍