Connect with us

សុខភាព

សុខភាពខួរឆ្អឹង! ហេតុអ្វីយើងចាំបាច់ត្រូវយកចិត្ដទុកដាក់ខ្លាំង?

បានផុស

នៅ

ខួរឆ្អឹងមានមុខងារសំខាន់ក្នុងការផលិតគ្រាប់ឈាម រក្សាជាតិខ្លាញ់ បំប្លែងជាថាមពល និងបង្កើនការលូតលាស់ដល់រាងកាយ។ ប្រសិនជា​ខួរឆ្អឹងមានសុខភាពមិនល្អ នោះរាងកាយនឹងប្រឈមបញ្ហាដូចជា កើត​ជំងឺវិបត្តិគ្រាប់ឈាម​ ម៉ាសសាច់ដុំចុះខ្សោយ រាងកាយទ្រុឌទ្រោម និងដំណើរការលូតលាស់រាងកាយក៏មិនល្អប្រសើរ។ ហេតុនេះហើយទើបយើងត្រូវរក្សាសុខភាពខួរឆ្អឹងឲ្យបានល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងរាងកាយ ខួរឆ្អឹងចែកចេញជា២ប្រភេទសំខាន់ៗ គឺខួរឆ្អឹងក្រហម និង ខួរឆ្អឹងលឿង។ ខួរឆ្អឹងទាំងពីរមានមុខងារផ្សេងៗគ្នា។​

ខួរឆ្អឹងក្រហម៖ មានតួនាទីផលិតកោសិកាឈាម(hematopoiesis)។ កោសិកាដើមនៅក្នុងខួរឆ្អឹងក្រហមបង្កើតបានជា គ្រាប់ឈាមក្រហម គ្រាប់ឈាមស និង ប្លាកែត។ ពោលខួរឆ្អឹងក្រហម មានមុខងារផលិតគ្រាប់ឈាមក្នុងរាងកាយ។

ខួរឆ្អឹងលឿង៖​ មានមុខងាររក្សាខ្លាញ់ទុកសម្រាប់ប្រើប្រាស់។ ក្នុងខួរឆ្អឹងលឿងមានកោសិកាដើមចំនួន២ទៀត គឺ adipocytes និង mesenchymal កោសិកាទាំងពីរមានមុខងាររក្សាជាតិខ្លាញ់ សម្រាប់បំប្លែងថាមពល ប្រើប្រាស់ជំនួយ​ដល់ការលូតលាស់របស់ឆ្អឹង​ ឆ្អឹងខ្ចី សាច់ដុំ និងកោសិកាផ្សេងៗច្រើនទៀត ក្នុងរាងកាយ។

ប្រសិនជាខួរឆ្អឹងមិនមានសុខភាពល្អ តើអាចបង្កការលំបាកអ្វីខ្លះដល់រាងកាយ?

លទ្ធផលជាក់ស្ដែង ក្នុងករណីដែលខួរឆ្អឹងមានបញ្ហា នោះរាងកាយរបស់យើង ក៏ប្រឈមបញ្ហាផងដែរ។ បញ្ហាសំខាន់ៗដែលប្រឈមកើតឡើងច្រើនមានដូចជា៖

ប្រឈមកើតជំងឺវិបត្តិគ្រាប់ឈាម៖ ជំងឺវិបត្តិគ្រាប់ឈាមជាច្រើនប្រភេទដែលបង្កឡើងដោយសារការបំពេញមុខងារមិនប្រក្រតីរបស់ខួរឆ្អឹង មានដូចជា ជំងឺស្លេកស្លាំង មហារីកគ្រាប់ឈាម ខ្វះគ្រាប់ឈាមក្រហម និង​ខ្វះគ្រាប់ឈាមស ដែល​អាចកើតឡើងនៅពេលខួរឆ្អឹងមានបញ្ហា។

ងាយប្រឈមឆ្លងមេរោគ៖ នៅពេលដែលខួរឆ្អឹងមិនអាចផលិតគ្រាប់ឈាមសបានគ្រប់គ្រាន់ មិនអាចឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ ពេលនោះរាងកាយនឹងប្រឈមការឆ្លងមេរោគផងដែរ។

ការលូតលាស់រាងកាយមិនបានល្អ​៖ កាលណាសុខភាពខួរឆ្អឹងមិនល្អ ការលូតលាស់រាងកាយ ក៏មិនសមប្រកបនោះដែរ ពិសេសសម្រាប់កុមារ និង មនុស្សពេញវ័យតែម្ដង។ បើមនុស្សចាស់រាងកាយអាច​ប្រឈមនឹងការ​ទ្រុឌទ្រោម ម៉ាសសាច់ដុំក៏មិនរឹងមាំ បូករួមទាំងជំងឹពុកឆ្អឹងទៀតផង។

តើមានកត្ដាអ្វីខ្លះអាចបណ្ដាលឲ្យខួរឆ្អឹងមានបញ្ហាបាន?

មានកត្ដាសំខាន់ៗបួនដែលអាចបង្កឲ្យខួរឆ្អឹងមានបញ្ហាបាន រួមមាន កត្ដាហ្សែន កត្ដាបរិស្ថាន ជំងឺភាពសុាំប្រឆាំងនឹងខ្លួនឯង និងការគ្រប់គ្រងរបបអាហារមិនបានល្អ។

តើគួរធ្វើបែបណាដើម្បីឲ្យខួរឆ្អឹងមានសុខភាពល្អ​?

ដើម្បីការពារ និង ឲ្យខួរឆ្អឹងមានសុខភាពល្អ​ គឺត្រូវគិតទៅដល់​របបអាហារជាសំខាន់ ដែលក្នុងនោះមានដូចជា ពពួកសាច់គ្មានខ្លាញ់ ត្រី សណ្តែក បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ទឹកដោះគោ និង​ស៊ុតជាដើម។ ចំពោះពពួកវីតាមីន ដែលសំខាន់សម្រាប់ខួរឆ្អឹង​មាន វីតាមីន B9 B12 និងជាតិដែក។ ដូច​គ្នា​ដែរ គួរកាត់បន្ថយពពួកគ្រឿងស្រវឹង ឈប់បារី និង ត្រូវប្រុងប្រយ័ត្នការប្រើប្រាស់ថ្នាំព្យាបាលជំងឺផ្សេង ដែលអាចប៉ះពាល់ដល់សុខភាពឆ្អឹងបាន។ បន្ថែមពីនោះទៀត ក៏ត្រូវហាត់ប្រាណ ផងដែរ៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៧ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម