ព័ត៌មានអន្ដរជាតិ
Molave ជាព្យុះទីហ្វុងខ្លាំងបំផុតដែលវាយប្រហារប្រទេស វៀតណាម ក្នុងឆ្នាំនេះ
Molave បានក្លាយជាព្យុះទីហ្វុងខ្លាំងបំផុតដែលវាយប្រហារប្រទេសវៀតណាមក្នុងឆ្នាំនេះហើយត្រូវបានគេព្យាករណ៍ថា នឹងបង្កឲ្យមានការបាក់ដីនៅក្នុងខេត្តភាគកណ្តាលនៅថ្ងៃពុធនេះ។
លោក Mai Van Khiem នាយកមជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមជាតិបាននិយាយថា ត្រឹមម៉ោង៨ព្រឹកថ្ងៃអង្គារ ព្យុះនេះស្ថិតនៅចម្ងាយ២១២គីឡូម៉ែត្រភាគឦសានកោះ Song Tu Tay ក្នុងប្រជុំកោះ Spratly របស់ប្រទេសវៀតណាម។
ល្បឿនខ្យល់ជាមធ្យមគឺ១៣៥ទៅ១៦៥គីឡូម៉ែត្រក្នុងមួយម៉ោងនិងមានខ្យល់កន្រ្តាក់ដល់ទៅ២២០គីឡូម៉ែត្រក្នុងមួយម៉ោង។
ព្យុះ Molave នឹងធ្វើដំណើរទៅភាគពាយព្យក្នុងរយៈពេល២៤ម៉ោងក្រោយហើយត្រឹមម៉ោង៧ព្រឹកថ្ងៃពុធ ព្យុះនេះនឹងស្ថិតនៅតំបន់សមុទ្រចន្លោះទីក្រុង Da Nang ភាគកណ្តាលនិងខេត្ត Phu Yen ភាគកណ្តាលឆៀងខាងត្បូង។
ព្យុះទីហ្វុងនេះនឹងបង្កឲ្យមានការបាក់ដីនៅចន្លោះទីក្រុង Da Nang និងខេត្ត Phu Yen។
លោក Khiem បានបញ្ជាក់ថា “នេះជាព្យុះខ្លាំងបំផុតដែលជះឥទ្ធិពលដល់ប្រទេសវៀតណាមក្នុងឆ្នាំនេះដែលបណ្តាលឲ្យមានខ្យល់បក់ខ្លាំងនិងធ្វើឲ្យមានរលកសមុទ្រធំៗ”។
នៅតាមបណ្តោយឆ្នេរសមុទ្រពី Da Nang ដល់ Phu Yen ទឹករលកនឹងមានកម្ពស់រហូតដល់ទៅ៨ម៉ែត្រខណៈកម្ពស់ទឹកសមុទ្រនឹងកើនឡើងដល់មួយម៉ែត្រហើយនឹងជន់លិចតំបន់ឆ្នេរជាច្រើន។
ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ខែតុលា ភ្លៀងធ្លាក់ខ្លាំងកម្រិត៥០០ទៅ៧០០មីល្លីម៉ែត្រនឹងវាយប្រហារខេត្ត Nghe An, Ha Tinh និង Quang Binh។
អាជ្ញាធរវៀតណាមបាននិងកំពុងជម្លៀសប្រជាជនជិត១.៣លាននាក់ខណៈខ្លួនរងឥទ្ធិពលនៃព្យុះទីហ្វុង Molave នេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Tuoi Tre News
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ