Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង សុំឲ្យ រុស្ស៊ី និងចិន ជួយ (មានវីដេអូ)

បានផុស

នៅ

ប្រទេសកូរ៉េខាងត្បូង បានងាកទៅរករុស្ស៊ី និងចិន ឲ្យជួយបិទកម្មវិធីសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ដោយលើកហេតុផលថា ទីក្រុងព្យុងយ៉ាងកំពុងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅទូទាំងតំបន់អាស៊ីឦសាន និងហួសពីនេះទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេសកជននុយក្លេអ៊ែរលោក Kim Gunn បានធ្វើការសន្ទនាតាមទូរស័ព្ទកាលពីព្រឹកថ្ងៃចន្ទជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី និងចិនប្រចាំទីក្រុងសេអ៊ូល លោក Andrey Kulik និង Xing Haiming ដោយស្នើឲ្យមានកិច្ចសហប្រតិបត្តិការសកម្ម ក្នុងការបញ្ចុះបញ្ចូលទីក្រុងព្យុងយ៉ាងឲ្យឈប់បង្កហេតុបន្ថែមទៀត ហើយត្រលប់ទៅរកការសន្ទនាវិញ។

លោក Kim អះអាងថា ការបាញ់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) របស់កូរ៉េខាងជើងកាលពីថ្ងៃសុក្រ បានបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយបានលើកឡើងនូវឧប្បត្តិហេតុដ៏គ្រោះថ្នាក់មួយទៀតពីរដ្ឋាភិបាលរបស់លោក គីម ជុងអ៊ុន។

បេសកជននុយក្លេអ៊ែរកូរ៉េខាងត្បូងលោក Kim Gunn

ទីក្រុងសេអ៊ូលបានធ្វើការអំពាវនាវសុំជំនួយនេះ ចំពេលដែលបេសកជនរបស់ខ្លួន រៀបចំបញ្ចុះបញ្ចូលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យធ្វើសកម្មភាព ដើម្បីឆ្លើយតបទៅនឹងការសាកល្បងមីស៊ីល ICBM ចុងក្រោយរបស់កូរ៉េខាងជើង។

ក្រសួងការបរទេសទីក្រុងសេអ៊ូលនិយាយថា អ្នកការទូតកូរ៉េខាងត្បូង បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់សហគមន៍អន្តរជាតិ រួមទាំងសហរដ្ឋអាមេរិកផងដែរ ក្នុងការរួបរួម និងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់។

ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ, រុស្ស៊ី និងចិន មានអំណាចវេតូរាល់សេចក្តីសម្រេចដែលនឹងដាក់ទណ្ឌកម្មកូរ៉េខាងជើង ចំពោះការសាកល្បងអាវុធយុទ្ធសាស្ត្ររបស់ខ្លួន៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អាមេរិក សរសើរ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម