Connect with us

ព័ត៌មានជាតិ

លោក ជិន ម៉ាលីនថា ការផ្លាស់ប្តូរអង្គភាពទាំង៤ទៅកាន់ទីតាំងថ្មី ដោយសាទីតាំងក្រសួងបច្ចុប្បន្នចង្អៀត

បានផុស

នៅ

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់កម្ពុជាថ្មី នារសៀលថ្ងៃ៥ មករា នេះ​ថា ការសម្រេចផ្លាស់ប្តូរអង្គភាពទាំង៤ទៅកាន់ទីតាំងថ្មី ដោយសាតែទីតាំងក្រសួងបច្ចុប្បន្នចង្អៀត ហើយរង់ចាំសាលាឧទ្ធរណ៏បច្ចុប្បន្ននេះ ផ្លាស់ទៅទីតាំងថ្មី នឹងយកអង្គភាពទាំង៤ នោះត្រឡប់មកវិញ។

លោក ជិន ម៉ាលីន លើកឡើងថា “អង្គភាពទាំង៤នោះ ត្រូវរើទៅទីតាំងថ្មីសិន អាចរយៈពេល២ ឬ៣ ឆ្នាំទើបត្រូវត្រឡប់មកវិញ។ ដោយសារទីតាំងក្រសួងបច្ចុប្បន្នវាចង្អៀត ហើយយើងរង់ចាំសាលាឧទ្ធរណ៏បច្ចុប្បន្ននេះ ផ្លាស់ទៅទីតាំងថ្មី ហើយឧទ្ធរណ៏បច្ចុប្បន្ននឹងក្លាយទៅជាការិយាល័យរដ្ឋបាលរបស់ក្រសួង ពេលហ្នឹងយើងនឹងប្តូរអង្គភាពទាំង៤ ត្រឡប់មកវិញ ឥឡូវរយៈពេលប្រហែល៣ឆ្នាំ យើងប្តូរគាត់ទៅកន្លែងថ្មីសិន រង់ចាំឧទ្ធរណ៏បច្ចុប្បន្នផ្លាស់ទៅកន្លែងថ្មី យើងនឹងយកត្រឡប់មកវិញ ដោយសារទីតាំងបច្ចុប្បន្នចង្អៀត”។

សូមបញ្ជាក់ថា ក្រសួងយុត្តិធម៌ សម្រេចផ្លាស់ប្តូរអង្គភាពចំនួន៤ ទៅកាន់ជាន់ទី២៩ និង៣០ នៃអគាររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលមានអាសយដ្ឋាន នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ នេះបើយោយាមលិខិតមួយច្បាប់ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១។

ក្រសួងយុត្តិធម៌បានបញ្ជាក់ថា អង្គភាពចំនួន៤ នៃក្រសួងយុត្តិធម៌រួមមាន អគ្គនាយកដ្ឋានកិច្ចការ រដ្ឋបាលតុលាការ អគ្គនាយកដ្ឋានកិច្ចការ រដ្ឋប្បវេណី អគ្គាធិការដ្ឋានកិច្ចការតុលាការ និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង  នឹងផ្លាស់ប្តូរទីកន្លែងបម្រើការងារទៅកាន់ទីតាំងថ្មីជាន់ទី២៩ និង៣០ នៃអគាររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលមានអាស​យដ្ឋានលេខ៦-៨ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូន ពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ តទៅ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៦ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ២២ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍២១ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម