ព័ត៌មានអន្ដរជាតិ
ក្រោយនាំកូនស្រីទៅមើលការបាញ់មីស៊ីលហើយ តើលោក គីម ជុងអ៊ុន មានកូនប៉ុន្មាននាក់?
រូបថតប៉ុន្មានសន្លឹកដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបង្ហាញពីលោក គីម ជុងអ៊ុន នាំទាំងភរិយា និងកូនស្រី ពិនិត្យមើលទីតាំងនៃការបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប (ICBM) កាលពីពេលថ្មីនេះៗ កំពុងទទួលបានការចាប់អារម្មណ៍ និងចង់ដឹងយ៉ាងខ្លាំងអំពីចំនួនកូនៗរបស់មេដឹកនាំរូបនេះ ។
ពាក់ព័ន្ធនឹងរឿងរ៉ាវនេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូងបាននិយាយថា លោក គីម និងភរិយាគឺលោកស្រី Ri Sol Ju ដែលបានរៀបការជាមួយគ្នាកាលពីឆ្នាំ ២០០៩ មានកូនចំនួន ៣ នាក់ ស្រី ២ នាក់ និងប្រុសម្នាក់ ។
ក្មេងស្រីដែលលោក គីម កាន់ដៃនាំទៅមើលទីតាំងបាញ់មីស៊ីល ICBM កាលពីថ្ងៃសុក្រសប្ដាហ៍មុននោះ ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថា មានឈ្មោះ Kim Chu-ae កើតនៅឆ្នាំ ២០១៣ បច្ចុប្បន្នមានអាយុ ៩ ឆ្នាំ ជាកូនស្រីច្បងរបស់លោក គីម ខណៈប្អូនៗ ២ នាក់ទៀត មិនមានព័ត៌មានជាក់លាក់នៅឡើយទេ ។
លោក គីម បានដំណើរទៅកាន់កន្លែងបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ជាមួយកូនស្រី និងភរិយារបស់លោក បន្ទាប់ពីផ្សព្វផ្សាយជាច្រើនលើកឡើងថា លោក គីម អាក់ខានបញ្ចេញសកម្មភាពជាសាធារណរយៈពេល ៣០ ថ្ងៃជាប់ៗគ្នាហើយ ។
គួរបញ្ជាក់ថា ការបាញ់មីស៊ីលជាបន្តបន្ទាប់របស់កូរ៉េខាងជើង កើតឡើងជាការឆ្លើយតបទៅនឹងការធ្វើសមយុទ្ធយោធារួមគ្នារបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក៏ដូចជាគំរាមផ្នែកយោធាដ៏ខ្លាំងក្លាចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការបង្កើនវត្តមានសន្តិសុខរបស់ខ្លួននៅក្នុងតំបន់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ កម្រ! លោក គីម ជុងអ៊ុន នាំទាំងភរិយា និងកូនស្រី មើលការបាញ់មីស៊ីល ម្សិលមិញ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ