Connect with us

ព័ត៌មានជាតិ

ផ្លូវជាតិ​លេខ ៤៨ ភ្ជាប់​ទៅ​សមុទ្រ​ខេត្ត​កោះកុង សម្រេច​សាងសង់​បានជាង ១១ ភាគរយ

បានផុស

នៅ

ផ្លូវ​ជាតិ​លេខ ៤៨ ពី​ផ្លូវបំបែកស្រែអំបល​រហូត​ដល់ក្រុង​ខេមរភូមិន្ទ​នៃ​ខេត្ត​កោះកុង សម្រេច​ការ​ស្ថាបនា​បាន​ជាង ១១ ភាគរយ។


សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្ត្រីជំនាញក្រសួង ក្រុមការងារក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនសាងសង់ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវជាតិ​លេខ​ ៤៨ ដែលមានប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ចាប់ផ្ដើមពីចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ មានទីតាំងស្ថិត ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ការចុះពិនិត្យក្នុងគោលបំណងដើម្បីពិនិត្យតាមដានពីស្ថានភាពវិវឌ្ឍជាក់ស្ដែងក្នុងការដ្ឋាន ដែលអនុវត្តការសាងសង់ដោយក្រុមហ៊ុនកូរ៉េ IL SUNG & HANIL Joint Venture ដើម្បីអាចឱ្យក្រុមការងារអនុវត្តគម្រោងរៀបចំផែនការសកម្មភាពបន្ទាប់ សំដៅពន្លឿនការសាងសង់ឱ្យសម្រេចបញ្ចប់តាមផែនការកំណត់។

default

បើតាម​មន្រ្តីក្រសួង​ចុះពិនិត្យបាន​បញ្ជាក់ថា គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាពការងារបាន១១,៧៦%ហើយ។ មន្រ្តីក្រសួង​សាធារណការនិង​ដឹកជញ្ជូន ក៏​បានណែនាំឱ្យក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់យកចិត្តទុក និងពិនិត្យឱ្យបានដិតដល់ក្នុងការយកសម្ភារៈវត្ថុធាតុដើមមកសាងសង់ ក៏ដូចជាវិធីសាស្រ្តនៃសាងសង់ផ្លូវថ្នល់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស សំដៅធានាឱ្យបាននូវផ្លូវថ្នល់មានគុណភាពរឹងមាំបន្ទាប់ពីការសាងសង់រួច។

គម្រោងសាងសង់ផ្លូវជាតិលេខ៤៨នេះ គ្រោងបញ្ចប់ការសាងសង់នៅខែមិថុនា ឆ្នាំ២០២៤ ចំណាយថវិកាសរុបប្រមាណ ៦៥,១៤លានដុល្លារអាមេរិក ផ្លូវបែងចែកជា២គន្លង ប្រវែង ១២២,៩គីឡូម៉ែត្រ និងផ្លូវ៤គន្លងមានប្រវែង ២៥,១គីឡូម៉ែត្រ ក្រាលដោយបេតុងកៅស៊ូ (AC) កម្រាស់ ០៧សង់ទីម៉ែត្រ រួមជាមួយបេតុងសរសៃដែក ដែលនឹងប្រើប្រាស់ត្រង់ផ្លូវប្រសព្វចំនួន៥ទីតាំង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទីutes មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ២ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

សន្តិសុខសង្គម១១ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

ជីវិតកម្សាន្ដ៥ ម៉ោង មុន

តារាសម្តែងស្រី នី មុន្នីនាថ បង្ហាញក្តីបារម្ភ​ ខណ:​ការបរិច្ចាគ​ឈាម​​មក​កាន់មូលនិធិឈាមនាង ជួបការខ្វះខាត

Sokha Hotels

ព័ត៌មានពេញនិយម