ជីវិតកម្សាន្ដ
JENNIE ទម្លាយថា BLACKPINK មិនបានគេង ៤ ថ្ងៃក្នុងអំឡុងពេលថត MV បទ ‘Shut Down’
Jennie បានចែករំលែករឿងរ៉ាវជាមួយទស្សនាវដ្តីម៉ូដ ELLE នៅពីក្រោយឆាកអំពីពេលវេលាដែល BLACKPINK ថត MV បទ “Shut Down” របស់ពួកគេ រួមទាំងការពិតដែលថាសមាជិកទាំងអស់មិនបានគេងអស់រយៈពេល ៤ ថ្ងៃដើម្បីបញ្ចប់ការថតវីដេអូបទចម្រៀងមួយនេះ។

ក្នុងអំឡុងពេលសម្ភាសន៍ JENNIE ត្រូវបានគេសួរថា “តើការចងចាំដែលអ្នកចូលចិត្តនៅក្នុងឈុតថតរឿងចុងក្រោយរបស់អ្នកគឺជាអ្វី?” ភ្លាមៗនោះ JENNIE បានឆ្លើយតបទៅវិញថា “លើកចុងក្រោយដែលខ្ញុំគិតគឺការរៀបចំសម្រាប់វីដេអូចម្រៀងរបស់យើងបទ ‘Shut Down’ ដោយយើងមិនបានដេក អស់រយៈពេល ៤ ថ្ងៃហើយយើងត្រូវថតឱ្យបានល្អ” ។

ក្នុងនោះ JENNIE បានពន្យល់ថា មូលហេតុចម្បងមួយ ដែលនាំឱ្យពួកគេចំណាយពេលថតវីដេអូចបទនេះ គឺដោយ សារតែសមាជិកទាំងអស់នឹងអ្នករាំត្រូវរៀនក្បាច់រាំនៅនឹងកន្លែងថត។ នាងបានបន្ថែមទៀតថា“មានក្បាច់រាំជាច្រើនដែលត្រូវហាត់សម ហើយយើងបានរៀននៅនឹងកន្លែង”។

ទោះជាត្រូវមិនបានគេងអស់រយៈពេលបួនថ្ងៃក៏ដោយ Jennie បាននិយាយថាការថត MV បទ “Shut Down” របស់ BLACKPINK នៅតែជាពេលវេលា “ចងចាំ” ខ្លាំងណាស់សម្រាប់នាងផងដែរ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Jennie បង្ហាញអារម្មណ៍រំភើប និងចង់សម្ដែងរឿងថ្មីបន្ថែមទៀតនាពេលអនាគត
ចុចអានក្រុមចម្រៀង KARA នឹងបង្ហាញខ្លួនជាភ្ញៀវកិត្តិយស ក្នុងកម្មវិធី YouTube របស់ IU

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ