ព័ត៌មានជាតិ
តម្លៃដំឡូងមីឆ្នាំនេះបានខ្ពស់ តែទិន្នផលធ្លាក់ចុះដោយសារភ្លៀងធ្លាក់ច្រើន
កសិករដាំដំឡូងមីនៅខេត្តឧត្តរមានជ័យបានឲ្យដឹងថា តម្លៃដំឡូងមីនៅឆ្នាំនេះបានល្អប្រសើរគួរសម ប៉ុន្តែបរិមាណទិន្នផលរាងធ្លាក់ចុះបន្ដិចដោយសារតែមានភ្លៀងធ្លាក់ច្រើន។
លោក ឈៀង សុខវណ្ណី កសិករដាំដំឡូងមីនៅខេត្តឧត្តរមានជ័យបានប្រាប់កម្ពុជាថ្មីនៅថ្ងៃអង្គារ៍ ទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២២នេះថា ទីផ្សារដំឡូងមីបច្ចុប្បន្នមានភាពល្អប្រសើរច្រើនគួរសម ខណៈរូបលោកទើបតែចាប់ផ្ដើមប្រមូលផលបណ្ដើៗហើយលក់បានតម្លៃ ៣០០ រៀល ក្នុងមួយគីឡូ (សម្រាប់ដំឡូងមីស្រស់) និងតម្លៃ ៨៣០ រៀល ទៅ ៨៥០ រៀល ក្នុង១គីឡូ សម្រាប់ដំឡូងមីក្រៀម។
លោកថា នៅឆ្នាំនេះបរិមាណដំឡូងមីធ្លាក់ចុះបន្ដិចដោយសារមានភ្លៀងធ្លាក់ច្រើនធ្វើឲ្យមើមមិនសូវរីក។ បរិមាណជាមធ្យមដែលទទួលបានប្រមាណ ៣៥ តោន ក្នុង១ហិកតា (ធ្វើតាមបច្ចេកទេស)។
លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរ កសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យប្រាប់ថា ប្រជាពលរដ្ឋសប្បាយចិត្តក្នុងការប្រមូលផលដំឡូងមី ខណៈតម្លៃបានល្អប្រសើរ ហើយផ្ទៃដីដាំដំឡូងមីនៅខេត្តឧត្តរមានជ័យកើនដល់ជាង ៧ ម៉ឺនហិកតា។
ទិន្ន័យពីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទបង្ហាញនៅក្នុងរយៈពេល ១០ ឆ្នាំ ២០២២ ផលិតផលដំឡូងមីប្រមាណជាង ២,៨ លានតោន ត្រូវបានកម្ពុជានាំចេញទៅលក់នៅទីផ្សារអន្តរជាតិក្នុងនោះមានប្រទេសថៃ និងវៀតណាមជាទីផ្សារធំសម្រាប់កម្ពុជា៕
អត្ថបទ៖ ឡេង ដេត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត