Connect with us

ព័ត៌មានជាតិ

នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត ​៖ជ័យជំនះ ៧​មករា ជា​ថ្ងៃកំណើត​ទី​២ របស់​ពលរដ្ឋ​ខ្មែរ​

បានផុស

នៅ

កំពង់ចាម ៖ ​នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ចុះ​សិក្សា និង​ដោះស្រាយ​ករណី​រកឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ បាន​លើកឡើងថា ជ័យជម្នះ ៧ មករា ឆ្នាំ​១៩៧៩ គឺជា​កំណើត​ទី​២ របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​ជា​ចំណែក​នៃ​សន្តិភាព សម្រាប់​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ លោក​បាន​ជំរុញ​ឱ្យ​ជនរួមជាតិ ត្រូវ​អរគុណ​សន្តិភាព ចូលរួម​ថែរក្សា ការពារ​សន្តិភាព សម្រាប់​ប្រទេសជាតិ​យើងទាំងអស់គ្នា​។

​ការ​លើកឡើង​បែបនេះ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត បាន​ធ្វើឡើង​ក្នុងឱកាស​ដែល​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ដោយផ្ទាល់​នៅ​ទីតាំង​នាវ​ចម្បាំង​លិច ស្ថិតនៅ​ភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។

នាយ​ឧ​ត្ត​ម​សេនីយ៍ បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «២​ថ្ងៃ​ទៀត ជា​ថ្ងៃ ៧ មករា គឺជា​ថ្ងៃកំណើត​ទី​២ របស់​យើង ជា​ថ្ងៃ​ដែល​ផ្តល់កំណើត​ឱ្យ​យើង​មាន​ថ្ងៃនេះ មាន​សព្វ មាន​គ្រប់ មាន​អ្វីៗ​ដោយសារ​ថ្ងៃ ៧​មករា បាន​រំដោះប្រជាជន​កម្ពុជា ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដឹកនាំ​រយៈពេល ៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ ដែល​បានសម្លាប់​ជាតិ​សាសន៍​ឯង យ៉ាង​រង្គាល​ព្រៃផ្សៃ​បំផុត មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​»​។

ទន្ទឹម​នឹង​នេះ​ដែរ នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​រំ​ឮ​កថា​ខ្លួន​គាត់​ផ្ទាល់ ក៏បាន​ចូលរួមចំណែក​ជាមួយ​ឥស្សរជន​ជាន់ខ្ពស់​កម្ពុជា​ផ្សេងៗ​ទៀត ដើម្បី​វាយ​រំដោះ​កម្ពុជា ឱ្យ​រួច​ផុតពី​របប​វាលពិឃាត ប៉ុល ពត ដោយបាន​ធ្វើដំណើរ​តាម​ផ្លូវទឹក​ឆ្លងកាត់​ទីតាំង​នាវាចម្បាំង​លិច​នេះ ជាមួយ​យុទ្ធ​មិត្ត​ជា​ច្រើន​រូប​ទៀតផង​ដែរ​។​



ជា​មួយ​គ្នា​នេះ​ដែរ នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ចូលរួម​អបអរសាទរ​ទិវា​ជ័យជម្នះ ៧​មករា ទៅតាម​លទ្ធភាព ព្រមទាំង​ត្រូវតែ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​វិធានការ​សុខាភិបាល និង​ការណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ការពារ​ជំងឺ​កូ​វីដ​-១៩​។

ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២០ ខាងមុខនេះ គឺជា​ខួប​រយៈពេល​៤២​ឆ្នាំ ដែល​កម្ពុជា បាន​រួច​ផុតពី​ក្រញាំ​ពិឃាត​ខ្មែរក្រហម​។

កាលពី​៤២ ឆ្នាំមុន ជាតិ និង​ប្រជាជន​កម្ពុជា​គ្រាន់តែ​ជាម​នុស្ស​នៅ​សល់តែ​ដង្ហើម ដែល​រៀបនឹង​ស្លាប់​តែប៉ុណ្ណោះ ព្រោះ​របប​ខ្មែរក្រហម ប៉ុល ពត ដែល​បាន​ឡើង​កាន់​អំណាច​ចន្លោះ​ពីថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​១៩៧៩ បាន​កាប់សម្លាប់​មនុស្ស​ដោយ​គ្មាន​ត្រា​ប្រណី និង​បាន​បំផ្លិចបំផ្លាញ​ខឿនសេដ្ឋកិច្ច សង្គម វប្បធម៌ និង​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​វិស័យ​ទាំងអស់ ស្ទើរ​គ្មាន​សល់​៕

អត្ថបទ ៖ លោក ហុង ម៉េង​ហៀ

សូមចុចអាន ៖ ​លោកស្រី ឱ វណ្ណឌី​ន​ អំពាវនាវ​ដល់​ពលរដ្ឋ​ត្រូវ​ចេះ​រស់នៅ​តាមបែប​គន្លង​ថ្មី​ដើម្បី​បញ្ចៀស​ពី​ជំងឺ​ដង្កាត់​ផ្សេងៗ(Videos)

សូមចុចអាន ៖ចោរ​គាស់​ផ្ទះ​ ​លួច​មាស​ពេជ្រ​លុយកាក់​ជាច្រើន​ សមត្ថកិច្ចកំពុងវែកមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥ នាទីutes មុន

ឆាប់​ឡើង! ការ​ប្រកួត​បាល់ទាត់ Frenzy Freestyle ពិសេស​​មិន​ធ្លាប់មាន​នៅ​កម្ពុជា​

សេដ្ឋកិច្ច៦ នាទីutes មុន

គម្រោងសាងសង់វារីអគ្គិសនី នៅខេត្តកោះកុងអានុភាព​ ១៧០ មេហ្កាវាត់ រំពឹងផ្ដល់ថាមពលស្អាត​នៅ​រយៈ​ពេល ៣ ឆ្នាំខាងមុខ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

បំណាក់ដី និងទឹកជំនន់ភ្លាម​ៗ​ នៅ​កោះ Java ឥណ្ឌូណេស៊ី បង្ក​មហន្តរាយ​និង​១០នាក់ស្លាប់​

ព័ត៌មានជាតិ១៤ នាទីutes មុន

រដ្ឋបាលខណ្ឌជ្រោយចង្វារ ចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ នៅជុំវិញបរិវេណផ្សារដើមស្រល់

សន្តិសុខសង្គម១៦ នាទីutes មុន

Update៖ ករណីអគ្គិភ័យឆេះនៅតំបន់សេដ្ឋកិច្ចពិសេស​បិទត្រាងព្រះសីហនុគ្រប់គ្រងបានទាំងស្រុង

Sokha Hotels

ព័ត៌មានពេញនិយម