Connect with us

កីឡា

គ្រាន់តែបង្ហាញខ្លួននៅក្នុង FIFA World Cup ឆ្នាំនេះ Beckham ទទួលបានចំណូលកប់ពពក

បានផុស

នៅ

ប្រិយមិត្ត កម្ពុជាថ្មី បានជ្រាបមកហើយថា ការប្រកួតបាល់ទាត់លំដាប់ថ្នាក់ពិភពលោក FIFA World Cup 2022 ប្រទេសកាតាដែលជាម្ចាស់ផ្ទះបានចំណាយទុនរាប់រយពាន់លានដុល្លារ​សម្រាប់ការរៀបចំកម្មវិធីថ្ងៃបើកឆាក​ដំបូង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងសេវាកម្មមួយចំនួននៅក្នុងប្រទេស ធ្វើឱ្យកក្រើកពិភពលោក ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីទស្សនាវដ្ដី Forbes បានឱ្យដឹងថា ប្រទេសមជ្ឈិមបូព៌ាមួយនេះ បានចំណាយប្រាក់ប្រមាណ ២២០ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់កីឡដ្ឋានថ្មីចំនួន ៧ អាកាសយានដ្ឋាន ១ កែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សណ្ឋាគារ ព័ត៌មានទូរគមនាគមន៍ សេវាកម្មជាច្រើនទៀត បូករួមទាំងប្រាក់រង្វាន់ម្ចាស់ជយលាភី FIFA World Cup 2022 ផងដែរ។

ក្នុងនោះត្រឹមតែអញ្ជើញវត្តមានរបស់តារាបាល់ទាត់រៀមច្បង David Beckham តែម្នាក់ ប្រទេសកាតាត្រូវចាយប្រាប់ជិត ៣០០លានដុល្លារឯណោះ។ ទស្សនាវដ្ដី Forbes បានទម្លាយថា ប្រាក់ចំនួន ២៧៧លានដុល្លារ ត្រូវបានចំណាយលើអតីតតារាបាល់ទាត់អង់គ្លេស David Beckham ដើម្បីឱ្យលោកធ្វើជាឯកអគ្គរដ្ឋទូតសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ក្នុងឆ្នាំ២០២២នេះ។ យ៉ាងណាមិញ ប្រាក់ចំណាយនេះ មិនទាន់បង់ជូន David Beckham​ ទាំងអស់នោះទេ ដោយកាតាត្រូវបង់រំលោះក្នុងរយៈពេល ១០ឆ្នាំ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Ronaldo បំបែកកំណត់ត្រាជាថ្មី ក្លាយជាមនុស្សដំបូងគេ មានអ្នកតាមដានច្រើនបំផុតលើលោក

ចុចអាន៖ កីឡដ្ឋានធំៗទាំង ៨ ដែលកាតាជះលុយរាប់សិបលានសាងសង់ សម្រាប់ការប្រកួត World Cup ឆ្នាំ២០២២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម