Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden ត្រូវគេជំរុញឲ្យ គិតឡើងវិញ ចំពោះសំណើអ៊ុយក្រែន សុំយន្តហោះគ្មានមនុស្សបើក 

បានផុស

នៅ

សមាជិកព្រឹទ្ធសភាអាមេរិកមួយក្រុមមានសមាជិក១៦នាក់ បានស្នើឲ្យរដ្ឋបាលលោក Biden ពិចារណាឡើងវិញដោយប្រុងប្រយ័ត្ន នូវសំណើរបស់អ៊ុយក្រែន សម្រាប់យន្តហោះគ្មានមនុស្សបើក Grey Eagle ដ៍សាហាវ ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី។

យន្តហោះគ្មានមនុស្សបើក Grey Eagle
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រហូតមកដល់ពេលនេះ រដ្ឋបាល Biden បានច្រានចោលសំណើសម្រាប់ Grey Eagle ដែលអាចហោះហើរបានក្នុងរយៈពេលលើស ២៤ ម៉ោង ដោយផ្អែកលើការព្រួយបារម្ភថា យន្តហោះគ្មានមនុស្សបើកប្រភេទនេះ អាចត្រូវបានបាញ់ទម្លាក់ និងធ្វើឲ្យជម្លោះកាន់តែក្តៅគគុក។

ប្រធានាធិបតីអាមេរិកលោក Joe Biden

នៅពេលរុស្ស៊ី ងាកទៅរកអ្វីដែលគេហៅថាដ្រូន kamikaze និងវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិល អ៊ុយក្រែនបានអំពាវនាវយ៉ាងខ្លាំងដល់សហរដ្ឋអាមេរិក ឲ្យផ្គត់ផ្គង់ដល់ខ្លួនជាមួយនឹងយន្តហោះគ្មានមនុស្សបើកដ៏មានឥទ្ធិពល ដែលអាចជួយឲ្យពួកគេទប់ទល់នៅក្នុងជម្លោះបាន។

នៅក្នុងលិខិតមួយ សមាជិកព្រឹទ្ធសភា បានទុកពេលឲ្យរដ្ឋមន្ត្រីការពារជាតិ Lloyd Austin រហូតដល់ថ្ងៃទី៣០ខែវិច្ឆិកា ដើម្បីពន្យល់ពីមូលហេតុដែលមន្ទីរបញ្ចកោណជឿថា យន្តហោះគ្មានមនុស្សបើក គឺមិនសមរម្យសម្រាប់ការប្រយុទ្ធនៅអ៊ុយក្រែននោះទេ។

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin

នៅព្រឹកថ្ងៃពុធទី២៣ខែវិច្ឆិកានេះ អភិបាលក្រុងនៅតំបន់ Crimea លោក Mikhail Razvozhaev បានប្រកាសពីការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួនពីរគ្រឿង ក្នុងទីក្រុង Sevastopol ជាកន្លែងដែលប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី ត្រូវបានប្រើប្រាស់។

ដោយឡែក កាលពីថ្ងៃអង្គារ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវសុំជំនួយអាមេរិកបន្ថែម ដោយបានស្តីបន្ទោសប្រទេសរុស្ស៊ី ចំពោះការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ហើយប្រើសីតុណ្ហភាពរដូវរងាជា “អាវុធនៃការបំផ្លិចបំផ្លាញ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ WHO ព្រមានថា ប្រជាជនអ៊ុយក្រែន ត្រូវប្រឈមមុខនឹងរដូវរងា ដែលគំរាមកំហែងដល់អាយុជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

រដ្ឋាភិបាល ​ជំរុញបើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ ៦៧ និង លេខ ៦៨ ឱ្យបាន​លឿន

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ការនាំចេញ​របស់​វៀតណាម​ទៅហ្វីលីពីនកើន​ដល់ ៦ ប៊ីលាន​ដុល្លារ ខ្ពស់បំផុតក្នុងកំណត់ត្រា

នយោបាយ៣៨ នាទីutes មុន

គណបក្សប្រជាជនកម្ពុជារៀបចំសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥

ជីវិតកម្សាន្ដ៣៩ នាទីutes មុន

លោក​ លៀក លីដា​ យល់ថា ភាពយន្តខ្មែរអាចនឹងដើរថយក្រោយ និងចង់ឱ្យរួមគ្នាគិតដើម្បីវិស័យនេះរីកចម្រើន

ព័ត៌មានជាតិ៤២ នាទីutes មុន

ក្រុមហ៊ុនហូលឌីងត្រូវបានអនុញ្ញាតឱ្យ​ធ្វើការបោះផ្សាយមូលប​ត្រកម្មសិទ្ធិនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម