សុខភាព
ស្រីៗមិនគួររំលង ការយល់ដឹងពីថ្នាំ ៧២ ម៉ោង
ថ្នាំ៧២ម៉ោង ឬ ថ្នាំពន្យាកំណើតបន្ទាន់គឺជា ប្រភេទថ្នាំពន្យាកំណើតសម្រាប់មនុស្សស្រីលេបបន្ទាប់ពីរួមភេទហើយមុនរយៈពេល៧២ម៉ោង។ គេច្រើនប្រើថ្នាំនេះសម្រាប់ការពារការមានកូនចំពោះជនរងគ្រោះពីការរំលោភបំពាន ឬការរួមភេទដោយគ្មានការការពារ។
មិនមែនស្រីៗគ្រប់គ្នាសុទ្ធតែអាចលេបថ្នាំពន្យាកំណើតបន្ទាន់នោះទេដូចជា ស្ត្រីមានគត៌ ស្ត្រីបំបៅដោះកូន ស្ត្រីលើសទម្ងន់ និងស្ត្រីអាឡ័កស៉ីនឹងថ្នាំនេះជាដើម។ ចំណែកឯផលប៉ះពាល់វិញមានរយៈពេលយ៉ាងយូរ២-៣ថ្ងៃប៉ុណ្ណោះដូចជា៖ ចង់ក្អួត ក្អួត វិលមុខ ឈឺក្បាល ឈឺសុដន់ ធ្លាក់ឈាម ចុកថ្ងាសពោះ និងអស់កម្លាំង។ ដើម្បីទទួលប្រសិទ្ធភាពអតិបរមាពីការពន្យាកំណើតជាបន្ទាន់គួរតែចាប់ផ្តើមឱ្យឆាប់រហ័សតាមដែលអាចធ្វើទៅបាន បន្ទាប់ពីការរួមភេទដោយមិនការពារ និងក្នុងរយៈពេល ៧២ ម៉ោង អ្នកអាចលេបថ្នាំពន្យារកំណើតបន្ទាន់គ្រប់ពេល និងអំឡុងពេលមករដូវ។ ខណៈថ្នាំពន្យាកំណើតជាថ្នាំល្បីក្នុងការប្រើប្រាស់ យើងប្រហែលជាធ្លាប់ឮពីមាត់មួយទៅមាត់មួយថា ការប្រើប្រាស់ថ្នាំនេះអាចធ្វើឲ្យស្ត្រីមិនមានគត៌នាថ្ងៃអនាគត ឬប៉ះពាល់គត៌ ការពិតទៅវាគ្រាន់តែជាពាក្យចចាមរ៉ាមនោះទេ។ ថ្នាំ៧២ម៉ោងជាថ្នាំដែលផ្ដល់ឥទ្ធិពលរយៈពេលខ្លីមិនអាចធ្វើឲ្យស្ត្រីគ្មានគត៌ជារៀងរហូតបានឡើយ។
ក្នុងករណីក្អួតចង្អោរបន្ទាប់ពីលេបថ្នាំរយៈពេល២ម៉ោង អ្នកគប្បីទៅប្រឹក្សាជាមួយគ្រូពេទ្យក្រែងលត្រូវលេបម្ដងទៀត។ ហាមរួមភេទរហូតដល់អ្នកចាប់ផ្ដើមប្រើប្រាស់វិធីពន្យាកំណើតដទៃទៀតព្រោះអ្នកមិនអាចលេបវាជារៀងរាល់ពេលទេដូច្នេះស្ត្រីនឹងមានឱកាសក្នុងការមានគត៌ដដែល។ សូមតាមដានរដូវខ្លួនឯងឲ្យច្បាស់លាស់ ប្រសិនបើបាត់លើសពីពីរអាទិត្យត្រូវពិនិត្យទឹកនោមភ្លាម។
ជាធម្មតាអ្នកប្រើប្រាស់មិនចាំបាច់ទាក់ទងទៅពេទ្យរហូតទេ លើកលែងតែមានការហូរឈាមឬចុកពោះខុសធម្មតាទើបចាំបាច់ទៅពេទ្យដោយសារវាអាចជាការរលូតកូននិងមានកូននៅក្រៅស្បូន៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ ជៀសវាងការទិញថ្នាំពន្យារកំណើតក្លែងក្លាយ ដោយពិនិត្យមើលរបស់ទាំងនេះ…
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់