កីឡា
Man United ជាក្លិបទី ៣ នៅអង់គ្លេស ដែលដាក់លក់ក្នុងរយៈពេលថ្មីៗនេះ
គ្រួសារ Glazer បានចេញសេចក្ដីថ្លែងការណ៍មួយដោយបញ្ជាក់ថា ពួកគេបានបើកចំហចំពោះសំណើសម្រាប់ ក្លិប Manchester United ខណៈពួកគេស្វែងរកអ្នកទិញថ្មីជាផ្នែក នៃការវិនិយោគមួយផ្នែក ឬពេញលេញ។
របាយការណ៍បានលេចចេញកាលពីថ្ងៃអង្គារថា គ្រួសារម្ចាស់ក្លិបត្រកូល Glazers បានចាប់ផ្ដើមដំណើរការស្វែងរកការវិនិយោគខាងក្រៅ ទាំងការលក់ដោយផ្នែក ឬការទិញយកទាំងស្រុង – នៅថ្ងៃដដែលនោះ ក្លិប បានបញ្ចប់កិច្ចសន្យារបស់ Cristiano Ronaldo។ សេចក្ដីថ្លែងការណ៍ចេញដោយ Glazers ទៅកាន់ផ្សារហ៊ុនញូវយ៉កបានបញ្ជាក់ពីរបាយការណ៍ និងបញ្ជាក់ពីជំហានបន្ទាប់ដែលក្លិបកំពុងដំណើរការ។
សេចក្ដីថ្លែងការណ៍បានសរសេរថា “Manchester United plc, ដែលជាក្លិបកីឡាដ៏ជោគជ័យ និងជាប្រវត្តិសាស្ត្របំផុតមួយក្នុងពិភពលោក ប្រកាសនៅថ្ងៃនេះថា ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនកំពុងចាប់ផ្ដើមដំណើរការដើម្បីស្វែងរកជម្រើសជាយុទ្ធសាស្ត្រសម្រាប់ក្លិប។
“ដំណើរការនេះត្រូវបានរៀបចំឡើងដើម្បីបង្កើនការរីកចម្រើននាពេលអនាគតរបស់ក្លិប ជាមួយនឹងគោលដៅចុងក្រោយ នៃការកំណត់ទីតាំងក្លិប ដើម្បីទាញយកប្រយោជន៍ពីឱកាសទាំងនៅលើទីលាន និងពាណិជ្ជកម្ម”។
គ្រួសារ The Glazers បានកាន់កាប់ក្លិប ១៧ ឆ្នាំដ៏អាក្រក់របស់ United ចាប់តាំងពីការទិញយកក្លិបរបស់ពួកគេ ក្នុងខែឧសភា ឆ្នាំ ២០០៥។
មហាសេដ្ឋីអាមេរិកក៏បានយកភាគលាភចេញពី United ជាញឹកញាប់ដែរ បើទោះជាដាក់លុយតិចតួចក្នុងក្លិបក៏ដោយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការតវ៉ាប្រឆាំងនឹងភាពជាម្ចាស់របស់ Glazers កាន់តែរីករាលដាល និងកាន់តែសាហាវ ដោយអ្នកគាំទ្របានបំបែកចូលទៅក្នុង Old Trafford និងបង្ខំឲ្យពន្យារពេលការប្រកួតជាមួយ Liverpool កាលពីខែឧសភាឆ្នាំមុន។
United ក្លាយជាក្លិប Premier League ចុងក្រោយគេដែលត្រូវបានដាក់លក់នៅលើទីផ្សារ បន្ទាប់ពីការលក់ Chelsea ទៅឲ្យក្រុមហ៊ុនដែលដឹកនាំដោយ Todd Boehly កាលពីដើមឆ្នាំនេះ ខណៈ Liverpool ក៏ត្រូវបានលក់ដោយម្ចាស់ Fenway Sports Group ថ្មីៗនេះផងដែរ។
សន្មតថា ការកើនឡើង នៃតម្លៃ នៃក្លិប នៅ Premier League បានល្បួង Glazers ឲ្យស្វែងរកការវិនិយោគថ្មី ដោយ Chelsea ទទួលបានប្រាក់ដំបូង ២.៨៥ ពាន់លានផោន។ The Glazers បានទិញ United ក្នុងតម្លៃ ៧៩០ លានផោន៕
ប្រភព ៖ mirror.co.uk
អត្ថបទ ៖ មន្នីរ័ត្ន
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត