ជីវិតកម្សាន្ដ
អ្នកស្រាវជ្រាវអះអាងថា តារាក្បាច់គុន លី សៀវឡុង ស្លាប់ដោយសារផឹកទឹកច្រើនពេក
Bruce Lee ឬ លី សៀវឡុង ដែលទស្សនិកជនកម្ពុជាស្គាល់ច្បាស់ថា ជាតារាក្បាច់គុនចិនដ៏ប៉ិនស្រសប់ និងជាតួសម្ដែងនាំវិស័យក្បាច់គុនបុរាណឲ្យដល់ពិភពលោកបានស្គាល់។ ជាអកុសល តារាសម្តែងដើមកំណើតអាស៊ី-អាមេរិករូបនេះ បានស្លាប់ក្នុងអាយុ ៣២ ឆ្នាំ នាឆ្នាំ ១៩៧៣ ។
ជិត ៥០ ឆ្នាំក្រោយមកអ្នកឯកទេសមួយក្រុមបានស្នើថា ការស្លាប់របស់ Bruce Lee គឺបណ្ដាលមកពី តម្រងនោមរបស់គាត់មិនអាចបញ្ចេញទឹកបានច្រើន។ ទោះជាយ៉ាងណាក៏ដោយ អ្នកនិពន្ធនៃការសិក្សាថ្មីនេះ ណែនាំពីប្រវត្តិជំងឺរបស់រូបលោកនៃការរងរបួសតម្រងនោមបណ្ដាលមកពី ការទទួលទានគ្រឿងស្រវឹង ការប្រើប្រាស់កញ្ឆា ការទទួលទានជាតិ សូដ្យូមក្នុងឈាមទាប និងការទទួលទានជាតិទឹករ៉ាំរ៉ៃ សុទ្ធតែជាកត្តាហានិភ័យច្រើន ដែលរួមចំណែកដល់ការកើតជំងឺ hyponatraemia។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា “យើងសន្មតថា Bruce Lee បានស្លាប់ដោយសារទម្រង់ជាក់លាក់មួយនៃមុខងារខ្សោយតម្រងនោម អសមត្ថភាពក្នុងការបញ្ចេញទឹកគ្រប់គ្រាន់ ដើម្បីរក្សាលំនឹងនៃទឹក នេះអាចនាំឲ្យ hyponatraemia, cerebral edema ស្លាប់ក្នុងរយៈពេលប៉ុន្មានម៉ោង ប្រសិនបើការទទួលទានទឹកច្រើនពេកមិនត្រូវបានផ្គូផ្គងដោយការបញ្ចេញទឹកក្នុងទឹកនោម។ ម៉្យាងវិញទៀត ដោយសារជំងឺ hyponatraemia កើតឡើងញឹកញាប់ ដូចដែលត្រូវបានរកឃើញនៅក្នុងអ្នកជំងឺរហូតដល់ ៤០ភាគរយនៃអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយអាចបណ្តាលឲ្យស្លាប់ ដោយសារតែការទទួលទានទឹកច្រើនពេក សូម្បីតែចំពោះមនុស្សវ័យក្មេងដែលមានសុខភាពល្អក៏ដោយ ចាំបាច់ត្រូវមានការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយនូវគំនិតដែលថា ការទទួលទានទឹកច្រើនពេក អាចសម្លាប់មនុស្សបាន”។ យ៉ាងណាមិញ ការរកឃើញនេះដែរ ក្រុមអ្នកស្រាវជ្រាវនឹងត្រូវបោះពុម្ភផ្សាយនៅក្នុងខែធ្នូ ឆ្នាំ ២០២២ នាពេលខាងមុខដោយទស្សនាវដ្តីគ្លីនិកតម្រងនោម។
សូមជម្រាបថា នៅឆ្នាំ ១៩៧៣ តារាក្បាច់គុណ លី សៀវឡុង បានដួលនៅស្ទូឌីយោភាពយន្តក្នុងទីក្រុងហុងកុង ខណៈពេលកំពុងធ្វើការលើខ្សែភាពយន្ត “Enter the Dragon”។ លោក Lee បានជួបប្រទះនឹងការប្រកាច់ និងឈឺក្បាលមុនពេលដួល ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ ដែលគាត់បានជួបប្រទះការឈឺក្បាល និងហើមខួរក្បាល ហើយត្រូវបានព្យាបាល។ ប៉ុន្មានខែក្រោយមក គាត់បានឈឺក្បាលម្ដងទៀតពេលស្ថិតនៅក្នុងផ្ទះមិត្តរួមការងារ ហើយក្រោយមកក៏សន្លប់ បន្ទាប់ពីបានលេបថ្នាំបំបាត់ការឈឺចាប់ Equagesic។ គាត់ត្រូវបានគេប្រកាសថា ស្លាប់បន្ទាប់ពីត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Queen Elizabeth ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ