ព័ត៌មានជាតិ
កម្ពុជាប្រារព្ធទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា បំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថពលរដ្ឋឱ្យចេះស្រលាញ់និងថែរក្សាបរិស្ថាន
ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគីរី ក្រោមការជួយគាំទ្រពីក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់)បានរៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ក្រោមប្រធានបទ “មាតុភូមិយើង កាតព្វកិច្ចយើងស្អាត និងបៃតង” ក្នុងគោលបំណងបំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋឱ្យចេះស្រលាញ់ថែរក្សា និងជាពិសេសធ្វើការសម្អាតអនាម័យបរិស្ថាន។

លោក ស៊ឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការតំណាងលោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា នេះ នឹងធ្វើឲ្យគ្រប់មជ្ឈដ្ឋានបានឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គ្រប់ភាគីក្នុងការថែរក្សាអនាម័យបរិស្ថាន និងជាសារបញ្ជូនទៅកាន់គ្រប់ទិសទីនៃប្រទេសកម្ពុជាថា ការថែរក្សាអនាម័យបរិស្ថានគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា និងជាការចូលរួមថែរក្សាការពារមាតុភូមិកម្ពុជាដែលជាផ្ទះរបស់យើងទាំងអស់គ្នា។
លោកបានបន្តទៀតថា ព្រឹត្តិការណ៍នេះ ក៏នឹងជំរុញប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានដែលជាផ្នែកមួយជួយឱ្យភូមិ ឃុំ សង្កាត់របស់យើងកាន់តែមានសោភ័ណភាពស្រស់ស្អាត និងមានភាពបៃតងស្របតាមលក្ខណៈសម្បត្តិទី៦ នៃគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពគឺ “មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ”។»។

លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា វីតាល់ ក្នុងនាមវិស័យឯកជន សូមសម្ដែងនូវក្ដីរីករាយដោយកត់សម្គាល់ឃើញថា ព្រឹត្តិការណ៍ថ្ងៃនេះទទួលបានការចាប់អារម្មណ៍ និងចូលរួមពីបុគ្គលនិងដៃគូសំខាន់ៗ ដែលបានចូលរួមផ្តល់ការគាំទ្រ និងផ្តល់អនុសាសន៍ល្អៗ សម្រាប់ជាធាតុចូលក្នុងការកំណត់អាទិភាពការងារក៏ដូចជាកំណត់នូវវិធានការសំខាន់ៗ ក្នុងការដោះស្រាយបញ្ហាដែលយើងទាំងអស់គ្នាកំពុងតែជួបប្រទះ
ដែលនេះជាកាតព្វកិច្ចយើងទាំងអស់គ្នា សម្រាប់មាតុភូមិកម្ពុជាមួយនេះ។

លោកស្រីបានបន្តទៀតថា « អ្វីដែលគួរឱ្យកត់សម្គាល់ និងវាយតម្លៃខ្ពស់នោះគឺការរៀបចំឱ្យមានកម្មវិធីផ្សព្វផ្សាយចំណេះដឹងពីបរិស្ថានជូនសាធារណៈជន សិស្សានុសិស្ស ដែលនេះជាការបំផុសស្មារតី និងជំរុញដល់ការផ្លាស់ប្តូរឥរិយាបថ ផ្តើមចេញពីខ្លួនយើងម្នាក់ៗ ក្នុងការចេះស្រលាញ់ថែរក្សា និងក្លាយជាចរន្តចលករដែលជំរុញឱ្យមានការចាប់ផ្តើមធ្វើសកម្មភាពមេត្រីភាពបរិស្ថាន ដើម្បីសោភ័ណភាពសហគមន៍យើង មាតុភូមិយើង ស្អាត និងកាន់តែប្រពៃ»។

លោក ចាន់ រតនា អភិបាលរង នៃគណៈភិបាលខេត្តមណ្ឌលគីរី បានអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ កងកម្លាំប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តបន្តចូលរួមសំអាតអនាម័យសំរាម កុំបោះចោលសំរាមនៅតាមគេហដ្ឋានភោជនីយដ្ឋាន រមនីយដ្ឋាន និងនៅតាមដងផ្លូវនានាដែលធ្វើឲ្យមានភាពកខ្វក់ប៉ះពាល់ដល់ការរស់នៅ និងធ្វើឲ្យខូចនូវសោភណ្ឌភាពខេត្តការចូលរួមសំអាតអនាម័យ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវល្អគឺបានធ្វើឲ្យខេត្តទទួលបាននូវចំណាត់ថ្នាក់ជ័យលាភីផ្ការំដួលពីរទងសម្រាប់ក្រុងសែនមនោរម្យរួចមកហើយ។

គួរបញ្ជាក់ថា វិស័យបរិស្ថាន គឺជាវិស័យអតិភាព ដែល វីតាល់ បានធ្វើវិភាគទាន និងបរិច្ចាគច្រើនជាងគេក្នុងវិស័យទាំង៤ នៃសសរស្តម្ភ ការងារសង្គម របស់វីតាល់តាមរយៈសកម្មភាពមូលនិធី២៥៛ ដែលកើតចេញពីការបរិច្ចាគរបស់អ្នកប្រើប្រាស់តាមរយៈការជាវ វីតាល់ ១ដប លោកអ្នកបាន បរិច្ចាគ ២៥៛ ជូនមូលនិធិសម្រាប់ជាមូលធន ក្នុងការអនុវត្តសកម្មភាព CSRរបស់ក្រុមការងារវីតាល់ ។ ឈរលើមូលដ្នាននេះ, វីតាល់ បានខិតខំយ៉ាងសកម្មក្នុងការបញ្ចូលបន្ថែមនូវសកម្មភាពបរិស្ថាន តាមរយៈដៃគូអភិវឌ្ឍន៍ ក្រសួងស្ថាប័នសម្រាប់ឆ្នាំបន្តបន្ទាប់ដើម្បីជាចំណែកនៃការស្តារផលប៉ះពាល់ចំពោះបរិស្ថាន និងដើម្បីមេត្រីភាពបរិស្ថានរបស់មាតុភូមិយើង ៕
អត្ថបទ៖ សំអឿន



-
សន្តិសុខសង្គម២០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក