កីឡា
កីឡាករក្មេងបំផុត នៅក្នុងការប្រកួត World Cup 2022 កំពុងទាក់ទាញហ្វេនស្ទើរពាសពេញពិភពលោក
Gavi ជាឈ្មោះកីឡាករអេស្ប៉ាញដែលកំពុងទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្ររាប់លាននាក់ជុំវិញពិភពលោក ព្រោះកីឡាកររូបនេះ ទើបតែមានអាយុ ១៨ឆ្នាំប៉ុណ្ណោះ ពេលកំពុងចូលរួមប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០២២ ។
Gavi កម្ពស់ ១.៧៣ម៉ែត្រ មានឈ្មោះពេញ Pablo Martín Páez Gavira គឺជាកីឡាករបាល់ទាត់អាជីពរបស់អេស្ប៉ាញដែលលេងជាខ្សែបម្រើកណ្តាលរបស់ក្លឹប Barcelona និងលេងឱ្យក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញនៅ World Cup 2022 ។ Gavi កើតនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០០៤ ដែលបច្ចុប្បន្នមានអាយុត្រឹមតែ ១៨ឆ្នាំប៉ុណ្ណោះ ហើយជាកីឡាករក្មេងបំផុតម្នាក់ដែលបានចូលរួមក្នុងការប្រកួត World Cup ឆ្នាំនេះ។
ថ្វីត្បិតអាយុក្មេងជាងគេពិតមែន ប៉ុន្តែ Gavi ត្រូវបានគេចាត់ទុកជាកីឡាករបាល់ទាត់ដ៏មានទេពកោសល្យមួយរូប និងកំពុងលេចធ្លោក្នុងវិស័យកីឡាបាល់ទាត់ពិភពលោក។ យោងតាមស្ថិតិ Gavi ធ្លាប់លេង ៦០ប្រកួត សម្រាប់ Barcalona និង ១២ប្រកួត សម្រាប់អេស្ប៉ាញ ក្នុងរយៈពេលមួយឆ្នាំកន្លងមក។ កាលពីខែតុលាឆ្នាំមុន គេបានឈ្នះពានរង្វាន់កីឡាករវ័យក្មេងល្អបំផុតនៅក្នុងព្រឹត្តិការណ៍ Golden Ball gala ទៀតផង។ បន្ទាប់ពីនោះ កីឡាកររបស់ក្លឹប Barcelona រូបនេះ បានបន្តទទួលបានកិត្តិយសនៅក្នុងការបោះឆ្នោតឆ្នាំ២០២២ ក្នុងព្រឹត្តិការណ៍ Golden Boy ផងដែរ ខណៈពេលនេះគេកំពុងបង្ហាញខ្លួនជាខ្សែបម្រើនៅក្នុងការប្រកួត FIFA World Cup 2022 ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ គ្រាន់តែបង្ហាញខ្លួននៅក្នុង FIFA World Cup ឆ្នាំនេះ Beckham ទទួលបានចំណូលកប់ពពក
ចុចអាន៖ ចាញ់ អារ៉ាប៊ីសាអូឌីត មែន តែ Messi បង្កើតកំណត់ត្រាបានមួយ កាលពីយប់មិញ
-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច