Connect with us

ព័ត៌មានជាតិ

ឧកញ៉ាមួយរូប ​ជាប់ជាប្រធាន​សហព័ន្ធ​ស្រូវ​អង្ករកម្ពុជាអាណត្តិទី៤

បានផុស

នៅ

​ភ្នំពេញ ៖ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​បោះឆ្នោតជ្រើសតាំង​ប្រធាន​ថ្មី​អាណត្តិទី៤ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយ​ឧកញ៉ា ចាន់ សុឃាំង ជាប់ជាប្រធានថ្មី ខណៈ​ឧកញ៉ា សុង សារ៉ន បាន​ជាប់​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​មហាសន្និបាត​ បោះឆ្នោត​ជ្រើស​តាំង​ប្រធាន និង​ក្រុមប្រឹក្សាភិបាល សម្រាប់អាណត្តិទី៤ នេះ បាន​ជ្រើស​សមាជិក​សហព័ន្ធ​ចំនួន២៥រូប​ បន្ទាប់ពី​សមាជិក​សមាជិកា​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​ផ្តល់​ទំនុក​ចិត្ត​បោះឆ្នោត​ជ្រើស​ឧកញ៉ា ចាន់ សុឃាំង​ជា​ប្រធានថ្មី​ក្រុមហ៊ុន​ប្រឹក្សា​ភិ​បាល និង​ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា រួមទាំងសហគមន៍ចំនួន៣រូបផ្សេងទៀត ដែលជ្រើសតាំងដោយសហគមន៍។

​ឧកញ៉ា ចាន់ សុ​ឃាំង ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​អាណ​ត្តិ​ទី​៤ និង​ជា អគ្គនាយក​ក្រុមហ៊ុន Signature of Asia ដែលជា​ក្រុមហ៊ុន នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ បាន​ប្តេជ្ញាចិត្ត​លះបង់​ពេលវេលា ជំរុញ​វិស័យ​ស្រូវ​អង្ករ​ឱ្យ​កាន់តែ​រីកចម្រើន និង​ជំរុញ​ការនាំចេញ​អង្ករ​ឱ្យបាន​មួយ​លាន​តោន​នៅក្នុង​ឆ្នាំ​២០២៥​ខាងមុខនេះ​។​

​លោក​បន្ថែមថា ក្នុង​អាណ​ត្តិ​របស់លោក សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នឹង​ផ្តោតទៅលើ​ការងារ​៤​ចំណុច​ធំៗ​គឺ ដោះស្រាយ​បញ្ហា​ពូជស្រូវ​ឡើងវិញ ដើម្បី​ធ្វើឱ្យ​អង្ករ​មាន​ភាព​សុទ្ធ​ល្អ និង​មាន​គុណភាព​ដែល​ជំរុញ​ការនាំចេញ​ឱ្យមាន​និរន្ត​ភាព សិក្សា​ពង្រីក​ទីផ្សារ​គោលដៅ​ដែល​បាន​កំណត់ទុក និង​លើកទឹកចិត្ត​ឱ្យមាន​សហគមន៍​មួយ រោង​ម៉ាស៊ីន​មួយ​នៅក្នុង​តំបន់​មួយ និង​បង្កើន​ឱ្យមាន​អភិបាលកិច្ច​ល្អ​នៅតាម​សហគមន៍​។

អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​អបអរ​សារ​ទរ​ដល់​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​ប្រព្រឹត្តទៅ​ប្រកបដោយ​ជោគជ័យ ក្នុងការ​ជ្រើសរើស​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សាភិបាល ប្រធាន និង សមាជិក​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា សម្រាប់​អាណត្តិ​ទី ៤ ឆ្នាំ​២០២២-២០២៥ ។​

​លោក​បន្តថា ក្នុង​រយៈពេល​ជិត​មួយ​ទសវត្សរ៍​មកនេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​វិស័យ​ស្រូវ​អង្ករ ដែល​ធ្វើឱ្យ​វិស័យនេះ​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់ និង ត្រូវបាន​ទទួលស្គាល់​នៅលើ​ឆាក​អន្តរជាតិ ជាពិសេស​អង្ករ​ក្រអូប​ប្រណិត​ពូជ​ផ្ការំដួល​របស់​កម្ពុជា បាន​ជាប់​ពានរង្វាន់​ជា​អង្ករ​ដែលមាន​គុណភាព​ល្អ​នៅលើ​ពិភពលោក ចំនួន ៥ លើក ដោយ​លើក​ទី​៥ គឺ​នៅ​ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២២​កន្លងទៅ​ថ្មីៗ​នេះ​។​

សូមបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសតាំង​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​សម្រាប់​អាណត្តិ​នីមួយៗ​ធ្វើឡើង​រយៈពេល​៣​ឆ្នាំ​ម្តង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ២ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម