Connect with us

ព័ត៌មានជាតិ

ពិធីប្រគល់ទង់អាស៊ានជូនឥណ្ឌូណេស៊ី ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ ADMM លើកទី ១៧ និង ADMM-Plus លើកទី ១០ នៅឆ្នាំ ២០២៣

បានផុស

នៅ

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន បូក​លើក​ទី ៩ ត្រូវ​បាន​បិទ​បញ្ចប់ កាលពី​រសៀល​ថ្ងៃ​ទី ២៣ ខែ​វិច្ឆិកា ឆ្នាំ ២០២២ នៅ​សាល​សន្និសីទ​សណ្ឋាគារ​សុខា​សៀមរាប ខេត្ត​សៀមរាប ដែល​រៀបចំឡើង​ដោយ កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ឆ្នាំ ២០២២ មាន សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ជា​ប្រធាន​អាស៊ាន ត្រូវ​បាន​ធ្វើការ​ប្រគល់​ទង់​អាស៊ាន ជូន​ប្រទេស​ឥណ្ឌូណេស៊ី ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ ADMM លើក​ទី ១៧ និង ADMM-Plus លើក​ទី ១០ នា​ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាន​ប្រសាសន៍​ក្នុង​ពិធី​ប្រគល់​ទង់​នា​ឱកាស​នោះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​សម្ដែង​នូវ​មោទនភាព​ខ្ពស់​ចំពោះ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​-​បូក លើក​ទី ៩ ក្រោម​ប្រធានបទ (សាមគ្គី ដើម្បី​សន្តិសុខ និង​ភាព​សុខដុម) ត្រូវ​បាន​បិទ​បញ្ចប់។ សម្ដេច ក៏បាន​សម្ដែង​នូវ​ការ​អបអរសាទរ​ចំពោះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើក​ឡើង​នូវ​គន្លឹះ​សំខាន់ៗ ទៅលើ​ភាព​ជោគជ័យ នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​មួយ​ចំនួន ត្រូវ​បាន​បង្ហាញ​ពី​ការ​សាមគ្គីភាព និង​ឯកភាព​យូរ​អង្វែង​របស់​អាស៊ាន ក្នុង​ការ​លើក​កម្ពស់​សន្តិភាព និង​សេរីភាព នៅ​ក្នុង​តំបន់។

សម្ដេច បាន​បន្ត​ទៀត​ថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន និង​ដៃគូ បាន​ដំណើរការ​ប្រកបដោយ​ផ្លែផ្កា និង​ប្រកប​ទៅ​ដោយ​ស្មារតី​មិត្តភាព ក្នុង​ទិសដៅ​ពង្រឹង​សន្តិភាព ស្ថិរភាព ដោយ​ឈរ​លើ​មជ្ឈភាព​អាស៊ាន ដែល​បាន​គាំទ្រ​ភាព​ជា​ប្រធាន​អាស៊ាន និង​ប្រធាន​កិច្ចប្រជុំ​ពាក់ព័ន្ធ រួម​ទាំង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​របស់​កម្ពុជា។ កម្ពុជា បាន​ធ្វើជា​ប្រធាន នៃ​កិច្ចប្រជុំ​អាស៊ាន ក្នុង​ដំណាក់កាល​មាន​បញ្ហា​ប្រឈម​ជាច្រើន ដែល​ប៉ះពាល់​ដល់​សន្តិភាព សន្តិសុខ នៅ​ក្នុង​តំបន់ និង សកលលោក។ ទោះបី​ក្នុង​ករណី​យ៉ាងណា ក្នុង​ស្មារតី​សាមគ្គី ដើម្បី​សន្តិសុខ​ប្រកបដោយ​ភាព​សុខដុម និង​ការ​ឯកភាព​គ្នា​ទៅលើ​គោលការណ៍​រួម ដើម្បី​លើកកម្ពស់​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ពេល​កន្លងមក ដែល​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​គោលដៅ​រួម ក្នុង​ក្តី​សង្ឃឹម​ចំពោះ​សន្តិភាព ស្ថិរភាព សន្តិសុខ វិបុលភាព នៅ​ក្នុង​តំបន់។ កត្តា​ជោគជ័យ​ទាំងនេះ មានការ​គាំទ្រ​ពី​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ដៃគូ។

ក្នុង​ពិធី​ផ្ទេរ​ប្រគល់​ទង់​នោះ​ដែរ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​មាន​សង្ឃឹម​ជឿជាក់​ថា សាមគ្គីធម៌ នៃ​ការ​ធ្វើជា​ប្រធាន​អាស៊ាន នឹង​រួមចំណែក​បន្ថែម​ទៀត​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​បង្ហាញ​ការ​ចូលរួម​ក្នុង​ន័យ​ស្ថាបនា ក្នុងចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន ដូចជា អាស៊ាន និង​ដៃគូ​សន្ទនា​ផង​ដែរ។

ក្នុង​នោះ​ដែរ សម្ដេច ក៏​មាន​ទំនុក​ចិត្ត​យ៉ាង​មុតមាំ​ទៅលើ​សមិទ្ធផល​ក្នុង​ឆ្នាំ ២០២២ នេះ និង​អាច​ឲ្យ​យើង​រួមចំណែក​ប្រកបដោយ​អត្ថន័យ ជាមួយ​នឹង​ការ​កសាង​សហគមន៍​អាស៊ាន កិច្ច​សហ​ប្រតិបត្តិការ​ប្រកបដោយ​និរន្ត​ភាព និង​ប្រសិទ្ធភាព ដើម្បី​ជា​ផលប្រយោជន៍​របស់​ប្រជាជាតិ​អាស៊ាន​ទាំងមូល និង​លើកកម្ពស់ នៃ​ការ​គោរព​គ្នា​ទៅវិញទៅមក ការយល់​ពី​គ្នា​ទៅវិញទៅមក ការ​ជឿ​ទុកចិត្ត​គ្នា​ទៅវិញទៅមក និង​ផលប្រយោជន៍​រួម ដើម្បី​សន្តិភាព និង​វិបុលភាព គឺជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់។

នៅ​ក្នុង​ពិធី​ផ្ទេរ​ប្រគល់​ទង់​នោះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ធ្វើ​កិច្ច​ស្វាគមន៍​ចំពោះ ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ នៃ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​បាន​ឡើង​កាន់តំណែង​ជា​ប្រធាន​អាស៊ាន នៃ​កិច្ចប្រជុំ​ADMM លើក​ទី ១៧ និង ADMM-Plus លើក​ទី ១០ នៅ​ឆ្នាំ ២០២៣ ព្រមទាំង​មាន​សង្ឃឹម​ជឿជាក់​ផង​ដែរ នៅ​ក្រោម​ការ​ដឹកនាំ​របស់​ប្រទេស​ឥណ្ឌូណេស៊ី និង​សហប្រតិបត្តិការ​របស់​អាស៊ាន ក្នុង​វិស័យ​ការពារ​ជាតិ ឲ្យ​កាន់តែ​មាន​ការ​រីកចម្រើន ដើរ​ឆ្ពោះ​ទៅ​មុខ​ប្រកបដោយ​ភាព​ជោគជ័យ៕

អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៩ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៩ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម