ព័ត៌មានអន្ដរជាតិ
ថៃ ចាប់ខ្លួនមនុស្ស ៦៥៦នាក់ ពាក់ព័ន្ធការភ្នាល់បាល់ World Cup
ប៉ូលិសថៃ បានធ្វើប្រតិបត្តិការបង្ក្រាបការភ្នាល់បាល់ទាត់ FIFA World Cup 2022 ដែលកំពុងប្រកួតនៅប្រទេសកាតា។

ក្នុងសប្តាហ៍ដំបូងនៃព្រឹត្តិការណ៍កីឡាដ៏កក្រើកពិភពលោកនេះ, ប៉ូលិសបានចាប់ខ្លួនជនជាតិថៃចំនួន៦៥៦នាក់ពាក់ព័ន្ធការបើកទីតាំងភ្នាល់ ឬចូលរួមក្នុងកាភ្នាល់បាល់ទាត់ខុសច្បាប់ ដោយរឹបអូសបានទឹកប្រាក់ជិត ២០០ ០០០បាត។
ជំនួយការអគ្គស្នងការប៉ូលិស លោក Phanurat Lakboon បានរាយការណ៍អំពីយុទ្ធនាការរបស់នាយកដ្ឋាន ដើម្បីទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ក្នុងអំឡុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២។

លោក Phanurat បង្ហាញថា មនុស្សចំនួន៦៥៦នាក់ ត្រូវបានចាប់ខ្លួនចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២២ខែវិច្ឆិកា។ ក្នុងចំណោមអ្នកល្មើសច្បាប់, មាន៥៨៧នាក់ត្រូវបានចាប់ខ្លួនពីបទភ្នាល់បាល់តាមក្រដាស ខណៈ ៦៩នាក់ផ្សេងទៀតជាអ្នកភ្នាល់តាមអនឡាញ។
ត្រឹមមួយថ្ងៃអាទិត្យទី២២ខែវិច្ឆិកា ដែលជាថ្ងៃចាប់ផ្តើមការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតា ប៉ូលិសបានចាប់ខ្លួនមនុស្សចំនួន៤១១នាក់ និងរឹបអូសបានទឹកប្រាក់ជិត ១០០ ០០០បាតពីក្រុមភ្នាល់ល្បែង។
ទឹកប្រាក់សរុប ដែលរឹបអូសបានពីការភ្នាល់បាល់ទាត់ក្នុងរយៈពេល៤ថ្ងៃកន្លងមកនេះ គឺ៩១ ០០០បាត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ កីឡាករ អារ៉ាប៊ីសាអូឌីត ទទួលបានកាដូរថយន្ត Rolls Royce Phantom ម្នាក់មួយគ្រឿង ក្រោយឈ្នះអាហ្សង់ទីន

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត