សុខភាព
ដឹងប្រភេទក្រុមឈាម អាចទាយដឹងពីហានិភ័យសុខភាព
ជាទូទៅ ប្រភេទក្រុមឈាមរបស់យើង អាចទទួលបានមកពីប៉ាម៉ាក់របស់យើងផ្ទាល់។ យ៉ាងណាមិញ វាមានការលាយបញ្ចូលគ្នាច្រើននៃប្រភេទក្រុមឈាម ឧទាហរណ៍ នៅពេលដែលប៉ាម៉ាក់យើងមានក្រុមឈាមប្រភេទOដូចគ្នា កូននឹងមានឈាមប្រភេទនេះដែរ។ ប៉ុន្តែ បើប៉ាម៉ាក់មានឈាមប្រភេទBដូចគ្នា កូនអាចនឹងមានឈាមប្រភេទO ឬB។ រីឯប៉ាម៉ាក់ដែលមានឈាមប្រភេទA និងB កូនអាចនឹងមានឈាមប្រភេទណាមួយក្នុងចំណោមក្រុមឈាមទាំងពីរ។
ជាមួយគ្នានេះដែរ ប្រភេទក្រុមឈាមមិនត្រឹមតែធ្វើឲ្យយើងយល់ច្បាស់ពីការបរិច្ចាគ ឬទទួលឈាមពីអ្នកណាម្នាក់ប្រកបដោយសុវត្ថិភាពនោះទេ វាក៏អាចធ្វើឲ្យយើងដឹងអំពីហានិភ័យនៃលក្ខខណ្ឌវេជ្ជសាស្ត្រជាក់លាក់មួយចំនួនផងដែរ។
១. ជំងឺបេះដូង
ក្នុងចំណោមក្រុមឈាមទាំង៨ អ្នកដែលមានក្រុមឈាមប្រភេទO មានហានិភ័យទាបបំផុតនៃជំងឺបេះដូង។ រីឯអ្នកដែលមានឈាមប្រភេទAB និងB គឺមានហានិភ័យខ្ពស់បំផុតនៃជំងឺបេះដូង ព្រមទាំងមានអត្រាខ្ពស់នៃការរលាកផងដែរ។ ដូចនេះហើយ គ្នាយើងដែលមានក្រុមឈាមប្រភេទទាំងនេះ ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ពាក់ព័ន្ធនឹងសុខភាពបេះដូងរបស់ខ្លួន។
២. ជំងឺមហារីក
យោងតាមការសិក្សាជាច្រើន បានបង្ហាញថា អ្នកដែលមានឈាមប្រភេទA និងAB អាចមានហានិភ័យខ្ពស់នៃការកើតជំងឺមហារីកក្រពះ។ បន្ថែមពីនេះទៀត ប្រសិនបើយើងមានឈាមប្រភេទA, B និងAB យើងក៏អាចនឹងមានហានិភ័យខ្ពស់ក្នុងការកើតជំងឺមហារីកលំពែងផងដែរ។ ហេតុដូច្នេះហើយ សម្រាប់អ្នកដែលមានក្រុមឈាមខាងលើ គួរតែចាប់ផ្ដើមញ៉ាំអាហារណាដែលអាចប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកបាន ដើម្បីចៀសវាងការវិវត្តទៅជាជំងឺដែលពិបាកព្យាបាលមួយប្រភេទនេះ។
៣. ស្រ្តេស
ប្រសិនបើយើងមានក្រុមឈាមប្រភេទA យើងប្រហែលជាពិបាកក្នុងការគ្រប់គ្រងបញ្ហាស្រ្តេសជាក់ជាមិនខាន ដោយសារតែក្រុមឈាមប្រភេទនេះ ច្រើនតែមានអ័រម៉ូនCortisol ដែលជាអ័រម៉ូនស្រ្តេស ខ្ពស់នៅក្នុងរាងកាយ។ ហេតុនេះហើយ អ្នកដែលមានក្រុមឈាមប្រភេទA គួរស្វែងរកវិធីសាស្ត្រសមស្របក្នុងការកាត់បន្ថយការថប់បារម្ភ ក៏ដូចជាស្រ្តេសឲ្យបានទាន់ពេលវេលា ដូចជាការស្ដាប់ចម្រៀង មើលកុន ឬហាត់ប្រាណជាដើម។
៤. មុខងារខួរក្បាលចុះខ្សោយ និងបញ្ហាភ្លេចភ្លាំង
សម្រាប់អ្នកដែលមានឈាមប្រភេទA, B និងAB មានអត្រារហូតដល់៨២% បើប្រៀបធៀបទៅនឹងក្រុមឈាមប្រភេទOក្នុងការវិវត្តទៅរកការធ្លាក់ចុះមុខងារយល់ដឹង និងប្រឈមទៅនឹងបញ្ហាភ្លេចភ្លាំងហើយជាពិសេស គឺអាចបណ្ដាលទៅជាជំងឺវង្វេងវង្វាន់ (Dementia)បានផងដែរ។ កត្តាដែលនាំឲ្យមានការភ្លេចភ្លាំងច្រើន គឺដោយសារតែក្រុមឈាមប្រភេទនេះ ងាយនឹងកើតមានបញ្ហាសម្ពាធឈាមខ្ពស់ កូលេស្តេរ៉ូលខ្ពស់ និងជំងឺទឹកនោមផ្អែមជាដើម៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
សូមចុចអាន៖ តែបៃតងផ្ដល់សុខភាព តែបើផឹក៤ពេលនេះ អាចបង្កជាគ្រោះថ្នាក់
សូមចុចអាន៖ ពោះទទេ ញ៉ាំទឹកដោះគោបានអត់?
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព៨ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍២ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ