Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ធំ កំណត់បញ្ហាធំៗចំនួន ៣ ជាអាទិភាព ដោះស្រាយជូនពលរដ្ឋក្នុងក្រុងស្ទឹងសែន

បានផុស

នៅ

អាជ្ញាធរ​ខេត្ត​កំពង់ធំ កំណត់​បញ្ហា​សំខាន់​ចំនួន ៣ ជា​អាទិភាព ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ និង​ជំរុញ​ឲ្យ​ការ​អភិវឌ្ឍ​ក្នុង​ក្រុង​ស្ទឹងសែន កាន់តែ​រីកចម្រើន​ឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃ​ទី ២៤ ខែ​វិច្ឆិកា ឆ្នាំ ២០២២ អាជ្ញាធរ​ខេត្ត​កំពង់ធំ រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ប្រឹក្សា​ខេត្ត ក្រោម​អធិបតីភាព លោក ដៀប ពិរី សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ។

ក្នុង​ឱកាស​នោះ លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ លើក​ឡើង​ថា វេទិកា​នេះ មាន​គោលបំណង​ផ្សព្វផ្សាយ​អំពី​សមិទ្ធផល​ផ្សេងៗ​ដែល​ខេត្ត​កំពង់ធំ បាន​និង​កំពុង​ធ្វើការ​អភិវឌ្ឍ ព្រមទាំង​បើក​ទូលាយ​ដល់​ប្រជាពលរដ្ឋ​ដែល​ចង់​មាន​យោបល់ សំណួរ និង​សំណូមពរ​មកកាន់​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​អង្គភាព​ជំនាញ​ផង​ដែរ។

លោក​បញ្ជាក់​តាម​ការ​លើកឡើង​របស់​ប្រជាពលរដ្ឋ​នៅ​ក្រុង​ស្ទឹងសែន, លោក​បាន​កំណត់​យក​បញ្ហា​បី​សំខាន់ ដែល​ជា​បញ្ហា​អាទិភាព​ជាងគេ​ក្នុង​ការរៀបចំ​ដោះស្រាយ​បន្ទាន់​ជូន​ពលរដ្ឋ​ក្នុង​ក្រុង​ស្ទឹងសែន។ បញ្ហា​ទាំង​បី​ផ្នែក​នេះ ចាំបាច់​ត្រូវ​ដោះស្រាយ​បន្ទាន់ ដើម្បី​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ ក្នុងនោះ​រួមមាន បញ្ហា​ដីធ្លី បញ្ហា​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​បម្រើ​សេវា​សាធារណៈ។

លោក​បន្ថែម​ថា ដី​ទាំង​ប្រាំ​ទីតាំង​នេះ ត្រូវ​មាន​គោលការណ៍​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ដែល​ពាក់ព័ន្ធ​ដោយ​ក្រុម​អន្តរក្រសួង​។ ចំពោះ​ការ​អភិវឌ្ឍ​ដោយ​ប្រើប្រាស់​ថវិកា​របស់​រដ្ឋបាល​ខេត្ត គឺ​បាន​ផ្ដោត​សំខាន់​ទាំងស្រុង មក​ធ្វើការ​អភិវឌ្ឍន៍​ក្រុង លើ​ហេដ្ឋារចនាសម្ព័ន្ធ សួន​សាធារណៈ ដើម្បី​ឲ្យ​ផ្លូវ​ក្នុង​ក្រុង​ស្ទឹងសែន​បាន​ស្អាត។ រីឯ​ការ​ផ្ដល់​សេវា​សាធារណៈ ក៏​ត្រូវ​ជំរុញ​ឲ្យ​មាន​ការ​ផ្ដល់​ជូន​កាន់តែ​ប្រសើរ ទាំង​ការ​ផ្តល់​សេវា​តម្រូវការ និង​សេវា​ចាំបាច់ តាម​យន្តការ នៃ​ការ​ផ្តល់​សេវា​តាម​ការិយាល័យ​ច្រក​ចេញ​ចូល​តែមួយ​ផង​ដែរ។

លោក​បញ្ជាក់​បន្ថែម​ថា វេទិកា​របស់​ក្រុមប្រឹក្សា​ខេត្ត​ធ្វើ​នៅ​ក្រុង​ស្ទឹងសែន ទទួល​បាន សំណួរ និង​សំណូមពរ​សរុប ចំនួន ៤១ សំណួរ​សំណូមពរ ដែល​មាន​ការ​ស្នើ​សុំ​ដូចជា ការ​ដាក់​ភ្លើង​បំភ្លឺ​សាធារណៈ , ការ​ស្នើសុំ​ផ្លូវ , ការ​ដោះស្រាយ​វិវាទ​ដីធ្លី ,សំណូមពរ​បណ្ដាញ​អគ្គិសនី ,និង​ទឹក​ស្អាត​ដែល​ចាំបាច់​បំផុត​ត្រូវ​ពិនិត្យ​សម្រេច​ជា​គោលការណ៍​បន្ទាន់ ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដើម្បី​ខេត្ត​កំពង់ធំ មាន​ការ​អភិវឌ្ឍ​សង្គម និង​សុខុមាលភាព​មូលដ្ឋាន៕

អត្ថបទ ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៦ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម