KPT+
មករំលឹកពីសត្វស្វាសមុទ្រ ក្មេងៗកាលពីជំនាន់ ៩០ ចូលចិត្តលេង
សត្វស្វាសមុទ្រមិនមែនមានរូបរាងដូចសត្វស្វាគោកហើយមានកន្ទុយត្រីទេ វាជាប្រភេទបង្គាទឹកប្រៃស្រដៀងសត្វល្អិតតូចៗ និងមានកាយវិការហែលទឹកស្រដៀងទៅនឹងទេពអប្សរសមុទ្រ។ កាន់តែពិសេសជាងសត្វចិញ្ចឹមផ្សេងៗគឺត្រង់ចំណុច សត្វស្វាសមុទ្រមិនមែនជាសត្វដែលមានពីធម្មជាតិទេ វាត្រូវបង្កើតឡើងដោយលោក Harold Nathan Braunhut នៅឆ្នាំ១៩៥៧ ក្នុងឡាបូពិសោធន៍។
កាលនោះលោក Harold Nathan Braunhut ចាប់ផ្ដើមលក់ស្វាសមុទ្រនៅឆ្នាំ១៩៦០ ដោយហៅផលិតផលនោះថា “មានជីវិតភ្លាមៗ-Instant Life” នៅក្នុងកញ្ចប់សម្រាប់លក់មាន ពងស្វាសមុទ្រ និងចំណីស្វាមួយកញ្ចប់ ចំណែកឯកែវចិញ្ចឹមអ្នកត្រូវរកទិញដោយខ្លួនឯង។ សត្វស្វាសមុទ្រគឺជាសត្វចិញ្ចឹមដ៏ល្អបំផុតសម្រាប់មនុស្សកំពូលរវល់ អ្នកមិនចាំបាច់នាំវាដើរលេងកាត់ស្ត្រេស ងាយស្រួលយកតាមខ្លួនពេលមានភារកិច្ចទៅតាមខេត្ត អាចដាក់ក្នុងការិយាល័យមួយកន្លែង មិនបង្កសម្លេងរំខាន ថែមទាំងអាចដាក់ក្នុងនាឡិកាដៃទៀតផង។ ខុសពីសត្វដទៃ ស្វាសមុទ្រដកដង្ហើមតាមជើង និងកើតមកជាមួយភ្នែកតែមួយប៉ុណ្ណោះរហូតដល់ពេញវ័យទើបដុះភ្នែក៣វិញ សូម្បីតែចំណង់ចំណូលចិត្តវាក៏ប្លែកដែរ វាចូលចិត្តពន្លឺណាស់ រាល់ពេលអ្នកឆ្លុះពិលទៅកន្លែងណាមួយវានឹងហែលតម្រង់ទៅទីនោះ។
សព្វថ្ងៃយើងអាចរកទិញស្វាសមុទ្រខាងលើនេះតាម Amazon បាន ផលិតផលនឹងមកជាមួយកែវចិញ្ចឹមរួចស្រេចមិនពិបាកដូចជំនាន់មុនទេ។ សូមបញ្ជាក់ដែរថា ស្វាសមុទ្រ ជាសត្វបង្កើតក្នុងឡាបូក៏ពិតមែន ប៉ុន្តែវាមិនបំពុលឬបំផ្លាញបរិស្ថានសោះឡើយ ចំណុចអន់តែមួយគត់របស់វាគឺ ឆាប់ស្លាប់និងងាយស្លាប់៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ សត្វសមុទ្រដ៏ចម្លែក មានរូបរាងស្រស់ស្អាត តែអាចបង្កគ្រោះថ្នាក់ខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា