Connect with us

ជីវិតកម្សាន្ដ

ទម្លាយ ៥ ចំណុច ដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី អាចឆក់យកបេះដូងអ្នកគាំទ្រ

បានផុស

នៅ

បវរកញ្ញា​កម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី ទោះបី​មិន​អាច​ឆ្លង​ចូល​ទៅ​ក្នុង Top5 នៃ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​MGI 2022 នៅ​ឯ​ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្មីៗ​កន្លងទៅ​ពិត​មែន តែ​នាង​នៅ​រក្សា​បាន​ការ​គាំទ្រ និង​លើក​ទឹក​ចិត្ត​ខ្លាំង​ពី​សំណាក់​ប្រជាជន​កម្ពុជា និង​ការ​សរសើរ​ពី​មហាជន​ទូទៅ​តែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​ការ​រក្សា​បាន​នូវ​ប្រជាប្រិយភាព​ពី​សំណាក់​បវរកញ្ញា​កម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី នេះ ក៏​ព្រោះតែ​នាង​គឺជា​បុគ្គល​សំខាន់​ម្នាក់​ដែល​បាន​តំណាង​ប្រទេស​ក្នុង​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ។ ដោយឡែក​ថ្មីៗ​នេះ​ដែរ ក៏​ស្រាប់តែ​មាន​ការ​ទម្លាយ​ពី​ផេក​ថៃ​ល្បី​មួយ​ឈ្មោះថា GRAND MGI បង្ហាញ​ពី​ហេតុផល ៥ ចំណុច ដែល​ធ្វើ​ឲ្យ ពេជ្រ វត្តីសារ៉ាវឌ្ឍី អាច​ឆក់​យក​បេះដូង​មហាជន​គ្រប់​មជ្ឈដ្ឋាន ដោយ​ក្នុង​នោះ​មាន​,១. ពេជ្រ វត្តីសារ៉ាវឌ្ឍី ជា​មនុស្ស​មាន​ទឹកចិត្ត​ល្អ​(នៅ​ក្នុង​ក្រុម​ពេល​នាង​ទៅ​ទិញ​របស់​ញុំា នាង​តែងតែ​ទិញ​ផ្ញើ​មិត្តៗ​នៅ​ក្នុង​ក្រុម​ជានិច្ច)។ ២. វត្តី ជា​មនុស្ស​ចេះ​សម្រប​ខ្លួន​(ពេល​ជួប​អ្នកគាំទ្រ នាង​តែង​លើកដៃ​សំពះ​ដោយ​ស្នាមញញឹម​គ្រប់​ពេល)។ ៣. ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជា​មនុស្ស​ស្មើ​ចុង​ស្មើ​ដើម (មុន​ពេល​ទទួល​បាន​តំណែង នាង​ជា​មនុស្ស​បែប​ណា ពេលនេះ​នាង​ក៏​នៅ​ដូចដើម)។ ៤. វត្តីសារ៉ាវឌ្ឍី គឺជា​មនុស្ស​មិន​ពិសពុល(នឹកឃើញ​អ្វី​និយាយ​ហ្នឹង ជា​មនុស្ស​ត្រង់ៗ,កំប្លែងៗ,សប្បាយៗ អ្នកណា​នៅ​ក្បែរ​ក៏​រីករាយ​ជាមួយ) និង ៥. ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏​ជា​មនុស្ស​ដែល​រួសរាយ និង​គួរ​ឲ្យ​ស្រឡាញ់ ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​រហូត ជាពិសេស​ពេល​ថតរូប​ជុំ​គ្នា​ម្ដងៗ នាង​តែងតែ​រៀបចំ និង​វែក​សក់​ឲ្យ​មិត្ត​ជានិច្ច។

សូម​រម្លឹក​ថា កន្លង​មក​ទោះបីជា Miss Grand Cambodia២០២២ ពេជ្រ វត្តីសារ៉ាវឌ្ឍី មិន​អាច​ឈាន​ចូល Top5 នៅ​ក្នុង​រាត្រី​វគ្គ​ផ្ដាច់ព្រ័ត្រ នៃ​ការ​ប្រកួត​សម្រស់​ដ៏​អស្ចារ្យ Miss Grand Internationa ក្ដី តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​រឹតតែ​រំភើប​ចិត្ត​ខ្លាំង​នោះ គឺ​នាង​បាន​សាង​ប្រវត្តិសាស្ត្រ​ដល់​កម្ពុជា ដោយ​បាន​ជាប់ Top10 ដោយ​សមត្ថភាព និង​បាន​គ្រង​ជ័យលាភី​រង​ទី ៥ ជូន​កម្ពុជា និង​អ្នកគាំទ្រ​យ៉ាង​អស្ចារ្យ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥៧ នាទីutes មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម២ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

សន្តិសុខសង្គម៧ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានជាតិ៩ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម