Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខការពារជាតិ អាស៊ាន ចេញសេចក្ដីប្រកាសរួម ឲ្យមានកិច្ចសហប្រតិបត្តិ​ការនៅសមុទ្រចិនខាងត្បូង

បានផុស

នៅ

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៩ និងអាស៊ាន-បូក (ADMM-Plus) បានអនុម័តសេចក្ដីប្រកាសរួមមួយ អំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការ និងប្រកាន់ខ្ជាប់នូវច្បាប់ដែនសមុទ្រធម្មតា ជាពិសេសភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីប្រកាសរួមនេះធ្វើឡើង ក្រោមប្រមុខការពារជាតិមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe បន្ទាប់ពីបញ្ចប់កិច្ចប្រជុំដែលរៀបចំឡើងនៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ។

ប្រមុខការពារជាតិទាំងអស់បានពិភាក្សាគ្នាអំពីបញ្ហាជុំវិញសមុទ្រចិនខាងត្បូង ដែលចិនបាននិងកំពុងបង្កើនសកម្មភាពដែនសមុទ្ររបស់ខ្លួន ខណៈប្រទេស​វៀតណាម និង​ហ្វីលីពីន គឺជាភាគី​ជម្លោះ​ដែនទឹកមួយនេះ​ជាមួយ​ចិន ។

ទន្ទឹមនោះ សេចក្តីប្រកាសនេះក៏បញ្ជាក់សារជាថ្មីផងដែរ អំពីសារៈសំខាន់នៃការលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ ហើយក៏សង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ភាពស្អិតរមួតក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយផងដែរ ។

ស្របពេលជាមួយគ្នានេះ សេចក្ដីប្រកាសរួមនោះក៏យោងទៅលើភាពតានតឹងដែលកំពុងកើនឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi កាលពីពេលកន្លងមកផងដែរ ។

គួរបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៩ និងអាស៊ាន-បូក (ADMM-Plus) បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីដំណើរការអស់រយៈពេល ៣ ថ្ងៃកន្លងមក គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ តើលោក ពូទីន អវត្តមានក្នុងកិច្ចប្រជុំកំពូលនៅតំបន់ អាស៊ាន ចំនួនប៉ុន្មាន​ហើយ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

Sokha Hotels

ព័ត៌មានពេញនិយម