KPT+
មហាសេដ្ឋីទី៦ លើពិភពលោក សុខចិត្តយកទ្រព្យសម្បត្តិបរិច្ចាគ មិនផ្ទេរមរតកឱ្យកូនដាច់ខាត
មហាសេដ្ឋី Warren Buffett ដែលជាបុគ្គលមានជាងគេលំដាប់ទី៦ លើពិភពលោក បានបរិច្ចាគប្រាក់ជិត ៨០០លានដុល្លារអាមេរិក សម្រាប់អង្គការសប្បុរសធម៌មួយ ដែលធ្វើការលើផ្នែកសុខភាពបន្តពូជ និងផែនការគ្រួសារនៅទូទាំងពិភពលោក។
កាលពីសប្ដាហ៍មុន មហាសេដ្ឋី Warren Buffett បានទាក់ទាញការចាប់អារម្មណ៍មនុស្សម្នាជាច្រើននៅជុំវិញពិភពលោក ក្រោយពេលលោកធ្វើការបរិច្ចាគភាគហ៊ុននៃក្រុមហ៊ុន Berkshire Hathaway Inc. ដល់មូលនិធិ Susan Thompson Buffett ដែលសរុបជាទឹកប្រាក់ចំនួន ៧៥៨លានដុល្លារអាមេរិក។
យោងតាមទស្សនាវដ្តី Forbes ទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋីវ័យ ៩២ឆ្នាំរូបនេះកំពុងក្ដោបក្ដាប់នៅក្នុងដៃនាឆ្នាំ២០២២ មានតម្លៃប៉ាន់ប្រមាណច្រើនជាង ១១០.៤ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យលោកក្លាយជាមហាសេដ្ឋីលំដាប់ទី៦ នៅលើពិភពលោក។
ជាមួយនឹងទ្រព្យសម្បត្តិដ៏មហាសាល លោក Warren Buffett បែរជាសម្រេចចិត្តរក្សាទ្រព្យសម្បត្តិរបស់ខ្លួនទាំងអស់សម្រាប់សកម្មភាពមនុស្សធម៌ ដោយគ្មានបំណងផ្ទេរមរតកឱ្យកូនៗទាំង ៣ឡើយ។
ផ្អែកតាមបទសម្ភាសន៍ មហាសេដ្ឋី Warren Buffett ធ្លាប់និយាយថា ការជ្រើសរើសមិនទុកទ្រព្យសម្បត្តិដល់កូនៗ នឹងជួយឱ្យពួកគេអភិវឌ្ឍខ្លួនកាន់តែប្រសើរឡើង។ ប្រសិនបើទុកលុយឱ្យកូនចាយវាយដោយស្រួលៗពេក ពួកគេនឹងមិនចេះធ្វើអ្វីដើម្បីខ្លួនឯងនោះទេ ជាពិសេសមិនចេះខំប្រឹងរកស៊ីចិញ្ចឹមជីវិត។
ដូច្នេះហើយបានជាមហាសេដ្ឋីអាមេរិកាំងរូបនេះ សុខចិត្តយកទ្រព្យសម្បត្តិទៅបរិច្ចាគ ដើម្បីឱ្យកូនៗខំប្រឹងធ្វើការ។ ជាក់ស្ដែងកូនៗរបស់លោកសុទ្ធសឹងជោគជ័យលើមុខជំនួញ ដោយមិនពឹងផ្អែកឪពុកឡើយ ប៉ុន្តែម្នាក់ៗមានមូលនិធិសប្បុរសធម៌រៀងខ្លួន ដែលស្ថិតក្រោមការឧបត្ថម្ភពីលោក Warren Buffett ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តោះ! មកស្គាល់ពីកំពូលមហាសេដ្ឋីទាំង ១០ លើពិភពលោកទាំងអស់គ្នា
ចុចអាន៖ ព្រះនាងម្ចាស់ Sheikha Mahra ស្រ្ដីមានជាងគេនៅឌូបៃ តែទ្រព្យសម្បត្តិត្រូវគ្រប់គ្រងដោយព្រះបិតា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា