Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពតចុះដោះស្រាយដីព្រៃសហគមន៍ជាមួយប្រជាពលរដ្ឋក្នុងស្រុកបន្ទាយមាស

បានផុស

នៅ

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តនៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២​បានអញ្ជើញចូលរួមពិធីចុះដោះស្រាយដីព្រៃសហគមន៍ចំនួន ១៤ ហិកតា ជាមួយនឹងប្រជាពលរដ្ឋដែលធ្លាប់បានអាស្រ័យ​ផលនៅលើដីព្រៃសហគមន៍ ពលរដ្ឋមកពីភូមិចំនួន ២ ទី១ ភូមិសង្កែក្ដួច ទី២ ភូមិភ្នំតូច ស្ថិតនៅក្នុង ឃុំស្ដេចគង់ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ៅ ធនិនថា លោកនឹងចុះទៅមើលដំណុះឈើនៅក្នុងព្រៃ និងដំណុះដែលដាំនោះគឺអាចវាយតម្លៃបានហើយថាដំណុះឈើណាដែលប្រជាពលរដ្ឋប្រឹងប្រែងថែទាំដាំកូនឈើ អ្នកដែលបានទៅប៉ះពាល់កូនឈើរបស់ពលរដ្ឋដែលគាត់ធ្លាប់ថែទាំគឺត្រូវតែសងចំណង។

លោកអភិបាលខេត្តកំពតមានប្រសាសន៍ថា ដីដែលបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាប្រឈមជាមួយនឹងខណ្ឌរដ្ឋបាលព្រៃឈើដែលមានទំហំដីចំនួន១៤ហិកតានេះ លោកនឹងយកពីខណ្ឌរដ្ឋបាលព្រៃឈើមកវិញ និងបង្វិលទៅឱ្យលោកមេភូមិទទួលខុសត្រូវដោយមានការចូលរួមគ្រប់គ្រងជាមួយបងប្អូនប្រជាពលរដ្ឋដែលមានប៉ុន្មានភូមិនៅទីនេះទាំងអស់គ្នាគេដើម្បីសម្រាប់យកមកប្រើប្រាស់ជាផលប្រយោជន៍រួមសម្រាប់តាមតម្រូវការដ៍ចាំបាច់របស់ប្រជាពល​រដ្ឋ​នៅក្នុងភូមិត្រូវយកមកប្រើប្រាស់សម្រាប់ធ្វើជាសាលារៀន ឬជាកន្លែងបញ្ចុះសព ជាកន្លែងបូជាសព ហើយនៅក្នុងទីតាំងនេះបើសិនជាក្រោមការផ្ដល់ឱ្យនេះបងប្អូនប្រជាពលរដ្ឋមានតម្រូវការធ្វើអ្វីមួយនៅថ្ងៃណាឯកឧត្តមអភិបាលខេត្តនឹងមានកាចូលរួមថវិកាជាមួយបងប្អូនប្រជាពលរដ្ឋយើងដែរ។

ដោយឡែកនៅចុងក្រោយនេះឯកឧត្តមអភិបាលខេត្តបានដំណោះស្រាយបញ្ចប់ជូនដល់ប្រជាពលរដ្ឋហើយរួចក៏បានផ្ដល់ជូននៅអំណោយក្នុងម្នាក់ទទួលបានសារ៉ុងមួយគ្រប់ទាំងអស់គ្នាផងដែរ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម