Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូ កំពុងអស់អាវុធឲ្យ អ៊ុយក្រែន ទប់ រុស្ស៊ី

បានផុស

នៅ

កាសែត New York Times បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ឃ្លាំងស្តុកអាវុធលោកខាងលិច កាន់តែតានតឹង បន្ទាប់ពីការផ្ទេរអាវុធរាប់មិនអស់ទៅកាន់អ៊ុយក្រែន ហើយកាន់តែពិបាកសម្រាប់យោធាណាតូ ក្នុងការធ្វើតាមការ​សន្យារបស់​អ្នក​នយោបាយ ដើម្បីបន្តគាំទ្រទីក្រុងកៀវ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែតដដែល​នេះ​បានសរសេរថា “ប្រទេសតូចៗបានអស់​សក្តានុពល​របស់ពួកគេហើយ” ហើយយោងទៅ​តាមមន្ត្រីណាតូម្នាក់ យ៉ាងហោចណាស់ ២០ នៃសមាជិក ៣០ របស់សម្ព័ន្ធគឺត្រូវបានទាញយក​យ៉ាងត្រឹមត្រូវ មានតែសម្ព័ន្ធមិត្តធំ​ប៉ុណ្ណោះ រួមទាំង​ប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី និងហូឡង់ ដែល​មាន​ស្តុក​ទុក​គ្រប់គ្រាន់​ដើម្បីបន្ត ឬបង្កើនការនាំចេញអាវុធ​របស់​ពួកគេទៅ​កាន់​អ៊ុយក្រែន។

សូមបញ្ជាក់ដែរថា ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន កាលពីចុងខែកុម្ភៈមក សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច បានផ្តល់​ជំនួយសន្តិសុខរាប់ពាន់​លាន​ដុល្លារ​ដល់​ទីក្រុង​កៀវ រហូតដល់ជិត ៤០ ពាន់លានដុល្លារ ដែលឥឡូវនេះ​ អាចប្រៀបធៀបទៅនឹង​ថវិកាការពារប្រចាំឆ្នាំទាំងមូលរបស់បារាំង។ ជាមួយគ្នានេះដែរ​ ណាតូ​បាន​បណ្តាក់ទុន​យ៉ាងច្រើននៅ​អ៊ុយក្រែន ដោយសមាជិក​របស់​សម្ព័ន្ធភាពក៏​ផ្តល់​ការ​បណ្ដុះបណ្ដាល និង​សមត្ថភាព​ស៊ើបការណ៍​ផងដែរ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖RT

ចុចអាន៖អ៊ុយក្រែន ឆ្លើយបែបណារឿងកិច្ចចរចាសន្តិភាពជាមួយ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម