ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ឆ្នាំង ស្នើឱ្យម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារកុំដំឡើងថ្លៃសេវាពេលប្រឡងបាក់ឌុប
លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានស្នើឱ្យអាជ្ញាធរជួយអន្តរាគមន៍ម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារ
កុំឱ្យតំឡើងថ្លៃសេវាពេលប្រឡងបាក់ឌុប ដើម្បីជួយសម្រួលដល់ការចំណាយរបស់អាណាព្យាបាល និងប្អូនៗបេក្ខជនប្រឡងមកពីបណ្ដាស្រុកផ្សេងៗ។
ការស្នើនេះបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមប្រជុំពិភាក្សា ដើម្បីរៀបចំយន្តការសម្របសម្រួលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅកំពង់ឆ្នាំង។

លោក ស្រ៊ន សំឫទ្ធី ក៏បានស្នើឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់ឆ្នាំង និងគណៈបញ្ចាការឯកភាពរដ្ឋបាលស្រុករលាប្អៀរ ត្រៀមដាក់ផែនការកងកម្លាំងក្នុងការសម្របសម្រួល និងថែរក្សាសណ្ដាប់ធ្នាប់ សន្ដិសុខសុវត្ថិភាពនៅទីតាំងមណ្ឌលប្រឡងក្នុងដែនសម្ថកិច្ចរបស់ខ្លួន។ លោកបានមានប្រសាសន៍ថា ជាងនេះទៅទៀតដើម្បីជួយសម្រួលដល់ការចំណាយរបស់អាណាព្យាបាល និងប្អូនៗបេក្ខជនប្រឡងមកពីបណ្ដាស្រុកផ្សេងៗ រដ្ឋបាលក្រុង ស្រុកទាំងពីរសូមជួយអន្តរាគមន៍ម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារកុំឱ្យតំឡើងថ្លៃសេវា។

លោកបានបន្ថែមថា សម្រាប់ការប្រឡងបាក់ឌុបនៅឆ្នាំនេះ ខេត្តកំពង់ឆ្នាំង មាន៨មណ្ឌលប្រឡង និងមានបេក្ខជនប្រឡងសរុប៤៣៦០ នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មានចំនួន ១០៦១នាក់ និងវិទ្យាសាស្ត្រសង្គម មានចំនួន៣២៩៩នាក់។
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានជម្រុញឱ្យរដ្ឋបាលរាជធានី ខេត្ត និងអង្គភាពពាក់ព័ន្ធទាំងអស់អនុវត្តឱ្យបានម៉ឺងម៉ាត់តាមសេចក្ដីណែនាំ បទបញ្ញត្តិ បទបញ្ជា និងវិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា
ដើម្បីធានាដល់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តទៅយ៉ាងរលូន និងទទួលបានជោគជ័យតាមការគ្រោងទុក។

គួរបញ្ជាក់ថា នៅក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិ ៥ ធ្នូ ២០២២នេះ មានបេក្ខជនប្រឡងទូទាំងប្រទេសសរុប ១២៨.១៣៤នាក់ ស្រី៦៩.៧៧១នាក់ មានមណ្ឌលសំណេរ សរុប២២១ បន្ទប់ប្រឡងសរុប ៥១៧៤ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រ ៧៦មណ្ឌល ត្រូវជា១៧៤៣បន្ទប់ថ្នាក់វិទ្យាសាស្ត្រសង្គម ១៥៤មណ្ឌល ត្រូវជា៣៤៣១បន្ទប់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ