Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន កំពុងទទួលបានអាវុធ ដោយសម្ងាត់ (មានវីដេអូ)

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បានអះអាងកាលពីចុងសប្តាហ៍នេះថា ប្រទេសមួយចំនួនបាននឹងកំពុងផ្តល់ជំនួយយោធាដល់ទីក្រុងកៀវ បើទោះបីជាបដិសេធជាសាធារណៈចំពោះការធ្វើដូច្នេះក៏ដោយ។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្ត​ថា ក្នុង​ករណី​បែប​នេះ អាវុធ​ត្រូវ​បាន​ប្រគល់​តាម​រយៈ​ភាគី​ទី​បី។

លោក Kuleba បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Le Parisien របស់ប្រទេសបារាំង។

លោកនិយាយថា “ភាគច្រើននៃប្រទេសទីបីទាំងនេះ បាននិយាយជាសាធារណៈថា ពួកគេមិនផ្គត់ផ្គង់អ្វីទាំងអស់ ប៉ុន្តែអ្វីគ្រប់យ៉ាងកំពុងកើតឡើងនៅពីក្រោយឆាក”។

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបញ្ជាក់ឈ្មោះប្រទេសណា ដែលផ្តល់អាវុធដល់ទីក្រុង កៀវ តាមរយៈវិធីបែបនេះ ក្នុងអំឡុងពេលជម្លោះជាមួយទីក្រុងមូស្គូនោះទេ។

ការអត្ថាធិប្បាយរបស់លោក Kuleba កើតឡើងចំពេលមានរបាយការណ៍ថា អ្នកគាំទ្ររបស់អ៊ុយក្រែន រួមទាំងប្រទេសមួយចំនួននៃអង្គការណាតូផងដែរនោះ កំពុងជួបប្រទះនឹងការខ្វះខាតសព្វាវុធ ដោយសារតែការគាំទ្រជាបន្តបន្ទាប់របស់ពួកគេដល់ទីក្រុងកៀវ។

យោងតាមអត្ថបទថ្មីមួយដោយកាសែត New York Times បានបង្ហាញថា មានតែសម្ព័ន្ធមិត្តណាតូធំៗដូចជា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងហូឡង់ប៉ុណ្ណោះ ដែលនៅតែរក្សាសមត្ថភាព ឬអាចបង្កើនការនាំចេញអាវុធទៅកាន់អ៊ុយក្រែនបាន៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ៩ខែនៃសង្គ្រាមលុកលុយលើអ៊ុយក្រែន តើ រុស្ស៊ី ចាយលុយអស់ប៉ុន្មានហើយ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម