Connect with us

ព័ត៌មានជាតិ

អភិបាលរងរាជធានីភ្នំពេញ ២រូប ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន

បានផុស

នៅ

អភិបាលរងរាជធានីភ្នំពេញចំនួន ២រូបទៀត ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជាជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហត្ថលេខាកាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ បានត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជាជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ២រូប៖

១. លោក កើត ឆែ មានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន

២. លោក មាន ចាន់យ៉ាដា មានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន។

លោក កើត ឆែ និងលោក មាន ចាន់យ៉ាដា មានមុខងារជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ។ កាលពីពេលថ្មីៗនេះ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញមួយរូបទៀត ក៏ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានៈជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្នផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម