Connect with us

ព័ត៌មានជាតិ

មន្ទីរជំនាញ​ចុះទៅមើលទីតាំង​ភ្នំបូរី​ក្រោយលេចឮថា ចៅហ្វាយស្រុក​ឲ្យគេកាយថ្មលក់

បានផុស

នៅ

មន្ទីរជំនាញពាក់ព័ន្ធ​កំពុងរត់ខ្វែងជើងគ្នាទៅពិនិត្យទីតាំងភ្នំបូរីដែលជាភ្នំប្រវត្តិសាស្ត្រ ក្រោយធ្លាយដំណឹងថា លោកចៅហ្វាយស្រុកអង្គរបូរីអនុញ្ញាតឲ្យក្រុមឈ្មួញកាយយកថ្មភ្នំបូរីលក់យ៉ាងគគ្រឹកគគ្រេង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីលោក ផេង វុធ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តតាកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះថា ករណីកាយភ្នំបូរីនេះលោកអត់ដឹង ហើយក៏មិនពាក់ព័ន្ធ និងជំនាញលោកដែរ និងបានរុញឲ្យទៅសួរខាងមន្ទីរវប្បធម៌ទៅ។

លោកប្រធានមន្ទីរបញ្ជាក់ថា ជំនាញលោកគ្មានសិទ្ធក្នុងការអនុញ្ញាតច្បាប់ពាក់ព័ន្ធ នឹងការងាររ៉ែ និងថាមពលទៅឲ្យក្រុមឈ្មួញនោះទេប៉ុន្មានឆ្នាំកន្លងមកនេះ គឺខេត្ត និងស្រុកផ្ទាល់ជាអ្នកអនុញ្ញាត ហើយបើក្នុងករណីមានច្បាប់ត្រឹមត្រូវជំនាញលោកគ្រាន់តែពិនិត្យនិងទទួលស្គាល់លើលិខិតស្នាមប៉ុណ្ណោះ។

ចំណែកលោក ជេត ពិសុទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវវិញនៅព្រឹកថ្ងៃទី២៨វិច្ឆិកា លោកមិនបានបកស្រាយវែងឆ្ងាយនោះទេដោយថា លោកកំពុងបើកឡានទៅពិនិត្យទីតាំងភ្នំបូរីនេះហើយ។

សូមបញ្ជាក់ថា លោក រស់ ប៊ុនធឿន ចៅហ្វាយស្រុកអង្គរបូរី ដែលទើបឡើងកាន់ដំណែង៣ ៤ ខែ កំពុងបើកដៃឲ្យក្រុមឈ្មួញកាយយកថ្មភ្នំបូរី ដែលជាភ្នំប្រវត្តិសាស្ត្រលក់រាល់ថ្ងៃយ៉ាងគគ្រឹកគគ្រេង ដោយប្រជាពលរដ្ឋលើកឡើងថា ចៅ​ហ្វាយស្រុកអង្គរបូរី រូបនេះចូលចិត្តច្រៀងខារ៉ាអូខេណាស់ ហើយប្រហែលជាអត់លុយច្រៀងហើយមើលទៅបានជាឃុបឃិតអនុញ្ញាតឲ្យឈ្មួញកាយយកថ្មភ្នំបូរីលក់យ៉ាងនេះ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១១ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម