Connect with us

កីឡា

បាល់ទាត់កីឡាជាតិ កៀកទៅកាន់ការរកឃើញម្ចាស់មេដាយមាស ទាំងបុរស-នារី

បានផុស

នៅ

ការ​ប្រកួត​កីឡា​ជាតិ លើក​ទី ៣ លើ​ប្រភេទ​កីឡាបាល់ទាត់ វិញ្ញាសា​បុរស​-​នារី បាន​រក​ឃើញ​ក្រុម​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​ផ្លូវការ​ហើយ បន្ទាប់ពី​ប្រកួត​ស្វិតស្វាញ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​រួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​បាល់ទាត់​នារី ស្វាយរៀង បាន​យកឈ្នះ បាត់ដំបង លទ្ធផល ៤-០ ខណៈ កំពង់ស្ពឺ បាន​ចាញ់ សៀមរាប ក្នុង​លទ្ធផល ០-២។ ចំពោះ​បាល់ទាត់​បុរស ក្រសួងការពារជាតិ បាន​ចាញ់ ព្រៃវែង លទ្ធផល ២-៤ ដោយឡែក កោះកុង យកឈ្នះ កំពង់ឆ្នាំង លទ្ធផល ៤-២។

ដូច្នេះ​ជា​លទ្ធផល បាល់ទាត់​នារី ដែល​បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ (​ដណ្ដើម​មេដាយ​មាស​) គឺ​ខេត្ត​ស្វាយរៀង ត្រូវ​ជួប ខេត្ត​សៀមរាប។ ដោយឡែក​បាល់ទាត់​បុរស ខេត្ត​ព្រៃវែង នឹង​ជួប ខេត្ត​កោះកុង ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី ២៩ ស្អែក​នេះ។ ចំពោះ​ការ​ប្រកួត​យក​មេដាយ​សំរឹទ្ធ គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃនេះ​។

គួរ​បញ្ជាក់​ថា បាល់ទាត់​កីឡា​ជាតិ មាន​ក្រុម​ចំនួន ២២ ចូលរួម​ប្រកួត (បុរស ១១ ក្រុម, នារី ១១ ក្រុម) ហើយ​បែង​ចែកចេញជា ៣ ពូល ពូល A, B មាន ៤ ក្រុម ខណៈ​ពូល C មាន ៣ ក្រុម ដូចៗ​គ្នា។ គេ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ យក​តែ ១ ក្រុម​ប៉ុណ្ណោះ ពី​ពូល​នីមួយៗ បូក​នឹង​ក្រុម​លេខ ២ ល្អ​មួយ​ក្រុម ដើម្បី​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម