កីឡា
វិភាគជើងព័រទុយហ្គាល់ ប៉ះ អ៊ុយរូហ្គាយ យប់នេះអាចគ្រាប់បាល់ ២-១
ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់កំពុងសម្លឹងឆ្ពោះទៅរកការទទួលបានជ័យជម្នះលើកទី២ក្នុងពូល H នៃជើងឯកពិភពលោក នៅពេលពួកគេត្រូវជួបអ៊ុយរូហ្គាយ វេលាម៉ោង២អធ្រាត្រយប់នេះ។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/Portugal-vs-Uruguay-1024x512.jpg)
បើកឆាក ព័រទុយហ្គាល់ បាន៣ពិន្ទុពេញពីការឈ្នះជម្រើសជាតិហ្គាណា ដោយលទ្ធផល ៣-២ កំពុងឈរលេខ១ក្នុងពូល ស្របពេលអ៊ុយរូហ្គាយ បាន១ពិន្ទុពីការស្មើជម្រើសជាតិខាងត្បូង ០-០ ហើយអ៊ុយរូហ្គាយ កំពុងត្រូវការជ័យជម្នះចាំបាច់ដើម្បីឱកាសទៅវគ្គបន្ត។
ព័ត៌មានកីឡាករ
ខ្សែការពាររបស់ព័រទុយហ្គាល់ Nuno Mendes កំពុងមានបញ្ហាសាច់ដុំដែលអាចនឹងខកខានក្នុងការបង្ហាញខ្លួនយប់នេះ។ ខ្សែបម្រើ Otavio ត្រូវបានប្តូរចេញនៅពេលប្រកួតជាមួយហ្គាណាដោយសារមានបញ្ហារបួសសរសៃពួរ។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/ronald-and-fernandeze-1024x578.png)
ខ្សែការពាររបស់អ៊ុយរូហ្គាយ Ronaldo Araujo ក៏មិនទាន់ច្បាស់ក្នុងការបង្ហាញខ្លួនបានដែរ ពីព្រោះមានបញ្ហាវះកាត់ភ្លៅ ទោះបីយ៉ាងណាគាត់ត្រូវបានដាក់បញ្ចូលឈ្មោះក្នុងបញ្ជីពេលប្រកួតជាមួយកូរ៉េខាងត្បូង។
៥ប្រកួតចុងក្រោយ
៥ប្រកួតចុងក្រោយគ្រប់កម្មវិធីទាំងអស់ ព័រទុយហ្គាល់ ឈ្នះ៣ប្រកួត និងចាញ់២ប្រកួត ខណៈ អ៊ុយរូហ្គាយ ឈ្នះ២ ស្មើ២ និងចាញ់១។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/Uraguay-vs-south-korea.png)
កីឡាករបង្កើតឱកាស
- Bruno Fernandes៖ ខ្សែបម្រើរបស់ព័រទុយហ្គាល់កពីក្លឹបបិសាចក្រហមបង្ហាញខ្លួនបានល្អនៅពេលឈ្នះហ្គាណា ៣-២។ ថ្វីបើរកគ្រាប់បាល់មិនបាន តែរូបគេបង្កើតឱកាសរកគ្រាប់បាល់២ពីរ (assist)។ យប់នេះច្បាស់ណាស់ រូបគេនឹងក្លាយជាអ្នកបម្រើដ៏ល្អដល់តំបន់ប្រយុទ្ធរបស់ព័រទុយហ្គាល់។
- Federico Valverde៖ បម្រើប្រយុទ្ធរូបនេះពិតជាមិនធម្មតាឡើយក្នុងរដូវកាលនេះនៅ Real Madrid តែងតែរកគ្រាប់បាល់បានរហូត។ រូបគេត្រូវបានចាត់ទុកជាកីឡាករដែលមានជំនាញស៊ុតច្បាស់ ថ្វីបើជាខ្សែបម្រើ។ ដូច្នេះព័រទុយហ្គាល់ត្រូវប្រយ័ត្នលើរូបគេខ្លាំងមែនទែន។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/Portugal-1024x566.jpg)
ប្រវត្តិជួបគ្នា
ក្រុមទាំងពីរមានប្រវត្តិជួបគ្នា៣ដងប៉ុណ្ណោះ ក្នុងនោះ ព័រទុយហ្គាល់ឈ្នះ១ អ៊ុយរូហ្គាយឈ្នះ១ និងស្មើគ្នា១។ ដូច្នេះយប់នេះជាការជួបគ្នាលើកទី៤។
១១នាក់ដំបូង
- ព័រទុយហ្គាល់ ទំនងជាប្រើទម្រង់ ៤-៣-៣ ជាមួយជម្រើស១១នាក់ដំបូង៖ Costa; Cancelo, Pereira, Dias, Guerreiro; Bernardo, Neves, Carvalho; Fernandes, Ronaldo និង Felix។
- អ៊ុយរូហ្គាយ ក៏ទំនងជាប្រើទម្រង់ ៤-៣-៣ ដែរជាមួយជម្រើស១១នាក់ដំបូង៖ Rochet; Caceres, Godin, Gimenez, Oliveira; Valverde, Bentancur, Vecino; Pellistri, Suarez និង Nunez។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/Uraguay-1024x679.png)
គ្រាប់បាល់អាចកើតមានតិច
ក្រុមទាំងពីរល្អដូចគ្នាទាំងតំបន់ការពារ បម្រើ និងប្រយុទ្ធ ហើយការប្រកួតនឹងប្រយ័ត្នប្រយែងខ្លាំង។ ជាពិសេសគ្រាប់បាល់នឹងមិនកើតមានច្រើនឡើយ។ ព័រទុយហ្គាល់ អាចឈ្នះ អ៊ុយរូហ្គាយ ២-១៕
ប្រែសម្រួល៖ វីរបុត្រ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច