Connect with us

ព័ត៌មានជាតិ

លោក យ៉ង សាំងកុមារ បណ្ឌិតកសិកម្មមកពីអាល្លឺម៉ង់មានប្រវត្តិយ៉ាងណា?

បានផុស

នៅ

លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយករបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមមូលហេតុថា លោកពេញចិត្តទៅនឹងគោលនយោបាយវិស័យកសិកម្មដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសនាពេលកន្លងទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនក្លាយជាអ្នកនយោបាយលោក យ៉ង សាំងកុមារគឺជាអ្នកជំនាញកសិកម្មមួយរូប និងជាអតីតប្រធានអង្គការ​កសិកម្មសេដាក (CEDAC) ។ តើអ្នកជំនាញផ្នែកកសិកម្មរូបនេះមានប្រវត្តិសិក្សា និងបទពិសោធការងារបែបណា?

កើតឆ្នាំ ១៩៦៦ លោក យ៉ង សាំងកុមារ មានស្រុកកំណើតនៅឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានឪពុកជាគ្រូបង្រៀន និងម្តាយជាកសិករ។ ទាក់ទងនឹងប្រវត្តិការសិក្សាលោក យ៉ង សាំងកុមារ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ១៩៨៤ និងបានបន្តការសិក្សានៅប្រទេសអាល្លឺម៉ង់ រហូតបានបញ្ចប់សញ្ញាបត្របណ្ឌិតអភិវឌ្ឍន៍កសិកម្មនៅឆ្នាំ១៩៩៥ បន្ទាប់ពីលោកបានចំណាយពេលសិក្សា និងរស់នៅទីនោះអស់រយៈពេលជិត ១១ឆ្នាំ។

ក្រោយរៀនចប់នៅអាល្លឺម៉ង់លោក យ៉ង សាំងកុមារបានត្រឡប់មកមាតុភូមិវិញហើយបានចាប់ផ្ដើមចូលបម្រើការងារនៅអង្គការក្រៅរដ្ឋាភិបាលចំនួនពីរ និងធ្វើជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ ឆ្នាំ១៩៩៧ លោក បានសហការជាមួយស្ថាបនិកចំនួន ៦រូបផ្សេងទៀត ដើម្បីបង្កើតមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដែលហៅកាត់ថាអង្គការសេដាក។

ក្នុងនាមជាស្ថាបនិកអង្គការសេដាក លោក យ៉ង សាំងកុមារ បានចូលរួមយ៉ាងសកម្មជាដៃគូរាជរដ្ឋាភិបាលលើការអភិវឌ្ឍកសិកម្មនៅកម្ពុជា ដោយអនុវត្តតាមគោលការណ៍ធម្មជាតិ។ លោក បានបង្កើតឲ្យមានរោងម៉ាស៊ីនកិនស្រូវសរីរាង្គនៃកសិករសេដាក និងសហគមន៍ទីផ្សារកសិផលធម្មជាតិ រួមទាំងការបណ្ដុះបណ្ដាលបច្ចេកទេសដាំដុះដល់ប្រជាកសិករ ជាដើម។

នៅឆ្នាំ២០១៥ លោក យ៉ង សាំង​កុមារ បានសម្រេចចិត្តលាឈប់​ពីប្រធានអង្គការសេដាក ហើយ​បានចូលប្រឡូកឆាកនយោបាយ តាមរយៈការចូលរួម​បង្កើត​គណបក្ស​​​ប្រជាធិបតេយ្យមូលដ្ឋានជាមួយ​លោក យ៉េង វីរៈ រួមទាំង​អតីតមន្ត្រីនៃអង្គការ​ក្រៅរដ្ឋាភិបាលជាច្រើនរូបទៀត​​។

នៅក្នុងគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក យ៉ង សាំងកុមារមានតួនាទីជាប្រធានគណៈកម្មាធិការនាយក ហើយក៏ជាមេដឹកនាំដ៏សំខាន់ និងមានសក្តានុពលមួយរូបរបស់គណបក្សនេះ។

ប៉ុន្តែនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោក យ៉ង សាំងកុមារ បានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ច្រើនពីមជ្ឈដ្ឋានជាតិលើការដើរចេញរបស់លោក យ៉ង សាំងកុមារពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាននាពេលនេះ៕

ដោយ៖ ធឿន វ៉ាន់សុង  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១០ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម