កីឡា
លំអិតពីអ្នកទស្សនា World Cup ផ្ទាល់ជាង១,៦៣លាននាក់ត្រឹមយប់មិញ
ការប្រកួតជើងឯកពិភពលោក World Cup 2022 នៅប្រទេសកាតាបានឆ្លងកាត់វគ្គសន្សំពិន្ទុជុំទី២ហើយពោលគឺគិតត្រឹមយប់មិញនេះ មានការប្រកួតចំនួន៣២ប្រកួត។ នៅសល់តែ១ប្រកួតទៀតនឹងបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល និងរកឃើញក្រុមឡើងវគ្គ១៦ក្រុមចុងក្រោយ ខណៈពេលនេះមាន៣ក្រុមហើយឡើងដោយស្វ័យប្រវត្តិគឺ បារាំង ប្រេស៊ីល និងព័រទុយហ្គាល់។

និយាយពីអ្នកគាំទ្រវិញគ្រប់ការប្រកួតទាំង៣២លើកសុទ្ធតែមានអ្នកចូលទស្សនាផ្ទាល់ច្រើនហើយពោលគឺទាបបំផុតក្នុងមួយប្រកួតមានជិត៣ម៉ឺននាក់ និងខ្ពស់បំផុតឡើងដល់ជាង៨ម៉ឺននាក់។
បើតាមស្ថិតិរបស់ FIFA រហូតដល់ពេលនេះ សរុបអ្នកគាំទ្រទស្សនាផ្ទាល់មានចំនួន ១ ៦៣១ ៤៥៤នាក់។ គិតជាមធ្យមក្នុងមួយប្រកួតមានអ្នកទស្សនាផ្ទាល់ ៥០ ៩៨៣នាក់។

ខាងក្រោមជាចំនួនអ្នកទស្សនាផ្ទាល់រាល់ការប្រកួតនីមួយៗទាំង១៦ ជុំទី១ក្នុងពូល៖
- ១- កាតា ០-២ អេក្វាទ័រ មានអ្នកទស្សនា ៦៧ ៣៧២នាក់
- ២- សេណេហ្គាល់ ០-២ ហុល្លង់ មានអ្នកទស្សនា ៤១ ៧២១នាក់
- ៣- អង់គ្លេស ៦-២ អ៉ីរ៉ង់ មានអ្នកទស្សនា ៤៥ ៣៣៤នាក់
- ៤- សហរដ្ឋអាមេរិក ១-១ វ៉ែល មានអ្នកទស្សនា ៤៣ ៤១៨នាក់
- ៥- អាហ្សង់ទីន ១-២ អារ៉ាប៊ីសាអូឌីត មានអ្នកទស្សនា ៨៨ ០១២នាក់
- ៦- ម៉ិកស៊ិក ០-០ ប៉ូឡូញ មានអ្នកទស្សនា ៣៩ ៣៦៩នាក់
- ៧- ដាណឺម៉ាក ០-០ ទុយណេស៊ី មានអ្នកទស្សនា ៤២ ៩២៥នាក់
- ៨- បារាំង ៤-១ អូស្ត្រាលី មានអ្នកទស្សនា ៤០ ៨៧៥នាក់
- ៩- អាល្លឺម៉ង់ ១-២ ជប៉ុន មានអ្នកទស្សនា ៤២ ៦០៨នាក់
- ១០- អេស្ប៉ាញ ៧-០ កូស្តារីកា មានអ្នកទស្សនា ៤០ ០១៣នាក់
- ១១- ម៉ារ៉ុក ០-០ ក្រូអាត មានអ្នកទស្សនា ៥៩ ៤០៧នាក់
- ១២- ប៊ែលហ្ស៊ិក ១-០ កាណាដា មានអ្នកទស្សនា ៤០ ៤៣២នាក់
- ១៣- ស្វីស ១-០ កាមេរូន មានអ្នកទស្សនា ៣៩ ០៨៩នាក់
- ១៤- ប្រេស៊ីល ២-០ ស៊ែប មានអ្នកទស្សនា ៨៨ ១០៣នាក់
- ១៥- អ៊ុយរូហ្គាយ ០-០ កូរ៉េខាងត្បូង មានអ្នកទស្សនា ៤១ ៦៦៣នាក់
- ១៦- ព័រទុយហ្គាល់ ៣-២ ហ្គាណា មានអ្នកទស្សនា ៤២ ៦៦២នាក់

ចំនួនអ្នកទស្សនាផ្ទាល់រាល់ការប្រកួតនីមួយៗទាំង១៦ ជុំទី២ក្នុងពូល៖
- ១៧- កាតា ១-៣ សេណេហ្គាល់ មានអ្នកទស្សនា ៤១ ៧៩៧នាក់
- ១៨- ហុល្លង់ ១-១ អេក្វាទ័រ មានអ្នកទស្សនា ៤៤ ៨៣៣នាក់
- ១៩- វែលស៍ ០-២ អ៉ីរ៉ង់ មានអ្នកទស្សនា ៤០ ៨៧៥នាក់
- ២០- អង់គ្លេស ០-០ សហរដ្ឋអាមេរិក មានអ្នកទស្សនា ៦៨ ៤៦៣នាក់
- ២១- ប៉ូឡូញ ២-០ អារ៉ាប៊ីសាអូឌីត មានអ្នកទស្សនា ៤៤ ២៥៩នាក់
- ២២– អាហ្សង់ទីន ២-០ ម៉ិកស៊ិក មានអ្នកទស្សនា ៨៨ ៩៦៦នាក់
- ២៣- ទុយណេស៊ី ០-១ អូស្ត្រាលី មានអ្នកទស្សនា ៤១ ៨២៣នាក់
- ២៤- បារាំង ២-១ ដាណឺម៉ាក មានអ្នកទស្សនា ៤២ ៨៦០នាក់
- ២៥- ជប៉ុន ០-១ កូស្តារីកា មានអ្នកទស្សនា ៤១ ៤៧៩នាក់
- ២៦- អេស្ប៉ាញ ១-១ អាល្លឺម៉ង់ មានអ្នកទស្សនា ៦៨ ៨៩៥នាក់
- ២៧- ប៊ែលហ្ស៊ិក ០-២ ម៉ារ៉ុក មានអ្នកទស្សនា ៤៣ ៧៣៨នាក់
- ២៨- ក្រូអាត ៤-១ កាណាដា មានអ្នកទស្សនា ៤៤ ៣៧៤នាក់
- ២៩- កាមេរូន ៣-៣ ស៊ែប មានអ្នកទស្សនា ៣៩ ៧៨៩នាក់
- ៣០- ប្រេស៊ីល ១-០ ស្វីស មានអ្នកទស្សនា ៤៣ ៦៤៩នាក់
- ៣១- កូរ៉េខាងត្បូង ២-៣ ហ្គាណា មានអ្នកទស្សនា ៤៣ ៩៨៣នាក់
- ៣២– ព័រទុយហ្គាល់ ២-០ អ៊ុយរូហ្គាយ មានអ្នកទស្សនា ៨៨ ៦៦៨នាក់
អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ