ព័ត៌មានអន្ដរជាតិ
តើ ក្រដាស ស តំណាងឲ្យអ្វី ក្នុងបាតុកម្មដ៏កម្រ នៅ ចិន?
ប្រទេសចិន កំពុងឈានចូលដល់ថ្ងៃទីបួននៃការតវ៉ាដ៏កម្រ និងរីករាលដាល។ បាតុកម្មនេះ ត្រូវបានគេស្គាល់ថាជា “ការតវ៉ាក្រដាស ស” ដោយសារពលរដ្ឋកាន់ក្រដាស ស ទំហំ A4 ផ្គើនទៅនឹងអាជ្ញាធររដ្ឋាភិបាល។

ចាប់តាំងពីថ្ងៃសុក្រមក ការតវ៉ាបានផ្ទុះឡើងនៅក្នុងប្រទេសចិន ប្រឆាំងនឹងវិធានការរឹតបន្តឹងជំងឺកូវីដ-១៩ ដែលអូសបន្លាយជាយូរមកហើយ។
ចាប់តាំងពីផ្ទុះជំងឺរាតត្បាត ប្រទេសចិនបានដាក់ចេញនូវគោលនយោបាយ “សូន្យកូវីដ” ដោយបានអនុវត្តគោលនយោបាយបិទខ្ទប់យ៉ាងតឹងរ៉ឹង សូម្បីតែនៅក្នុងតំបន់ដែលមានការឆ្លងត្រឹមមួយករណីក៏ដោយ។ ការដាក់កំហិតទាំងនេះ អាចមានរយៈពេលច្រើនខែ ដោយមនុស្សមិនអាចចាកចេញពីផ្ទះរបស់ពួកគេបានឡើយ។

ទោះបីជាមានការរឹតបន្តឹងអស់រយៈពេលជាច្រើនឆ្នាំមកហើយក៏ដោយ ពេលនេះ ប្រជាពលរដ្ឋចិនបាននាំគ្នាចេញតវ៉ាតាមដងផ្លូវ ដោយសារតែអគ្គិភ័យបានឆាបឆេះអគារផ្ទះល្វែងមួយ ក្នុងទីក្រុង Urumqi កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
មនុស្ស១០នាក់បានស្លាប់នៅក្នុងអគ្គិភ័យនោះ ហើយគេគិតថា វិធានការទប់ស្កាត់ជំងឺរាតត្បាតនៅពេលមានអគ្គិភ័យ បានរារាំងមិនឲ្យអ្នករស់នៅក្នុងអគារផ្ទះល្វែង អាចគេចចេញពីអគ្គិភ័យបាន។

ដូច្នេះ តើក្រដាស ស តំណាងឲ្យអ្វី?
នៅក្នុងការតវ៉ា ពលរដ្ឋចិនបានកាន់ក្រដាស ស ទំហំ A4 ដើម្បីបង្ហាញពីកំហឹងរបស់ពួកគេប្រឆាំងអាជ្ញាធរចិន និងវិធានការបិទខ្ទប់ដ៏តឹងរ៉ឹង។ អ្នកតវ៉ាម្នាក់បានឲ្យដឹងថា “ក្រដាស ស គឺតំណាងឲ្យអ្វីគ្រប់យ៉ាងដែលយើងចង់និយាយ ប៉ុន្តែមិនអាចនិយាយបាន”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Fast Company
ចុចអាន៖ រថយន្តដឹកអ្នកទៅធ្វើចត្តាឡីស័កកូវីដ ក្រឡាប់តាមផ្លូវ ស្លាប់មនុស្ស ២៧នាក់នៅ ចិន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ