សុខភាព
មូលហេតុបុរសៗ មានអាការរមាស់ក្រោយកោររោមប្រដាប់ភេទ
បុរសៗដែលជួបអាការរមាស់ ក្រោយពេលកោរសម្អាតរោមប្រដាប់ភេទ គឺជាសញ្ញាមួយបង្ហាញថា កំពុងតែមានបញ្ហាសុខភាពស្បែក។ ដូច្នេះត្រូវពិនិត្យមើលជាក់ស្ដែង ទាំងឧបករណ៍ប្រើប្រាស់ ផលិតផលលាបនៅលើស្បែក និង សុខភាពស្បែកផ្ទាល់តែម្ដង។ មូលហេតុបង្កឲ្យមានអាការៈរមាស់នេះអាចមានច្រើនយ៉ាង។
១.ការលាកដោយឧបករណ៍កោរ
កោររោមដោយឧបករណ៍អេឡិចត្រូនិច Razor ក៏អាចបណ្ដាលឲ្យរលាកស្បែកនៅត្រង់គល់រោម ប្រសិនមិនបានប្រយ័ត្ន ពិសេសអ្នកប្រើប្រាស់មិនបានដឹងពីការណែរនាំមុនពេលប្រើ។ ភាគរយច្រើនកើតឡើង ដោយសារការកោរលឿនពេក ខណៈស្ថានភាពស្បែកនៅបរិវេណប្រដាប់ភេទមានសភាពស្ដើង។ បញ្ហារមាស់នេះអាចបណ្ដាលឲ្យឡើងកន្ទួលក្រហម ការរលាក ដែលបង្កជារមាស់។ ក្នុងស្ថានភាពបែបនេះ អ្នកជំងឺគួរតែទៅជួបជាមួយគ្រូពេទ្យ ដើម្បីទទួលការព្យាបាល។
២.មានជំងឺសើស្បែក
អ្នកមានជំងឺសើរស្បែកមិនទាន់ព្យាបាលត្រឹមត្រូវ ងាយនឹងប្រត្ដិកម្មខ្លាំងបំផុតនៅពេលប៉ះជាមួយនឹងផលិតផលប្រើប្រាស់ និងឧបករណ៍កោររោម ដែលអាចធ្វើឲ្យអ្នកជំងឹរមាស់ភ្លាមៗក្រោយពេលកោររួច។ ជំងឺសើរស្បែកដែលកើតមានកន្លងមកមានដូចជា ការរលាក មេរោគផ្សិត Psoriasis, រមាស់ក្រលៀន ឬភ្លៅ និងជំងឺត្រអក ជាដើម។ ដូច្នេះអ្នកជំងឺត្រូវប្រុងប្រយ័ត្ន ចំពោះសុខភាពស្បែកបើមានជំងឺទាំងនេះ គួរតែជ្រើសរើសវីធីកាត់ ឬច្រឹប គឺជាការល្អជាង។
៣.មហារីកស្បែក
មហារីកស្បែកជាជំងឺកម្រកើតមាននៅតំបន់ប្រដាប់ភេទ ប៉ុន្ដែក៏គួរតែប្រុងប្រយ័ត្នផងដែរ។ ចំពោះអ្នកជំងឺក៏ប្រឈមនឹងការរមាស់ដូចគ្នា ប្រសិនជ្រើសរើសយកការកោរ។ ជម្រើសល្អបំផុត អ្នកជំងឺគួរតែជ្រើសរើសវិធីកាត់ ឬច្រឹប បើមិនចង់រមាស់លើស្បែក។
៤.ការករកិត
អាការៈរមាស់មួយប្រភេទទៀតកើតឡើងក្រោយពេលកោររួច ចន្លោះពី២ ទៅ ៣ម៉ោង នោះបណ្ដាលមកពីការកកិតជាមួយនឹងសម្លៀកបំពាក់។ ការកកិតសំលៀកបំពាក់ជាមួយនឹងស្បែកផ្ទាល់អាចបណ្ដាលឲ្យយើងរមាស់បាន ហើយភាគរយកើតឡើងច្រើនលើអ្នកទើបតែចាប់ផ្ដើមកោរលើកដំបូង។ ដើម្បីជៀសវាងពីបញ្ហានេះ បន្ទាប់ពីកោរហើយគួរតែមានក្រែមលាបលើស្បែក ដើម្បីរក្សាសំណើមស្បែក និងកាត់បន្ថយផលប៉ះពាល់ពីការកកិតនោះ។
៥.ការដុះរោមថ្មី
ការដុះចេញរោមថ្មីក៏អាចធ្វើឲ្យយើងរមាស់បានដែរ ពិសេសក្នុងដំណាក់កាលលូតលាស់របស់រោមតែម្ដង។ អាការៈនេះកើតឡើងច្រើន ប៉ុន្ដែមិនប៉ះពាល់ដល់សុខភាពស្បែកនោះទេ យើងអាចប្រើប្រាស់ផលិតផលសំណើមស្បែក និងកាត់បន្ថការរមាស់បាន ក្នុងលក្ខខណ្ឌមិនចាំបាច់ មិនត្រូវអេះដោយក្រចកឡើយ ព្រោះអាចប៉ះពាល់ដល់សុខភាពស្បែកបាន៕
ចុចអាន៖សញ្ញាសុខភាពតូចៗ ១៥ យ៉ាង បញ្ជាក់ថា ប្រុសៗអាចអាយុខ្លី បើអត់តាមដាន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់