សុខភាព
ផលិតផលសណ្ដែកសៀង ពិតជាមានហានិភ័យមហារីកសុដន់?
អាហារដែលយើងបរិភោគក្នុងជីវិតប្រចាំថ្ងៃ វាមានផលិតផលសណ្តែកសៀងជាច្រើនដូចជា តៅហ៊ូ ទឹកស៊ីអ៊ីវ ទឹកជ្រលក់ សណ្តែកសៀង ជាដើម ដូច្នេះវាពិបាកក្នុងការចៀសវាង។ ក្នុងនោះមានមនុស្សស្រីជាច្រើនកំពុងសង្ស័យថា ផលិតផលសណ្តែកសៀង ពិតជាមានហានិភ័យមហារីកសុដន់ពិតមែន?
វេជ្ជបណ្ឌិត Treehip Kerdsinchai អ្នកឯកទេសវះកាត់សុដន់ មន្ទីរពេទ្យ World Medical Hospital បានបញ្ជាក់ថា មានអ្នកជំងឺជាច្រើនបានសួរគ្រូពេទ្យអំពីទឹកសណ្ដែក ឬផលិតផលសណ្តែកដែលបង្កើនឱកាសនៃការកើតជំងឺមហារីកឬអត់។ ដោយសារតែសណ្តែកសៀងមានសារធាតុម្យ៉ាងហៅថា isoflavones ដែលមានឥទ្ធិពល estrogen និងពីការស្រាវជ្រាវដែលធ្វើឡើងនៅក្នុងសត្វកណ្តុរ វាអាចបង្កើនហានិភ័យនៃជំងឺមហារីកសុដន់។ ប៉ុន្តែពីព័ត៌មានបច្ចុប្បន្ន សណ្តែកសៀងមានផ្ទុកអរម៉ូនអ៊ឹស្ត្រូសែន ដែលជាអ័រម៉ូនអ៊ឹស្ត្រូសែនមកពីរុក្ខជាតិ។ (Phytoestrogens) ដូច្នេះហើយ ចំពោះមនុស្សមិនមានការស្រាវជ្រាវណាមួយដែលបង្ហាញថា វាបង្កើនហានិភ័យនៃជំងឺមហារីកសុដន់នោះទេ។ ម្យ៉ាងវិញទៀត ការសិក្សាមួយចំនួនបានរកឃើញថា ប្រសិនបើយកក្នុងបរិមាណច្រើន ក៏អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ផងដែរ និងសម្រាប់អ្នកជំងឺមហារីកសុដន់ បរិភោគសណ្ដែកសៀង វាមាននិន្នាការកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺមហារីកសុដន់។
តើគួរបរិភោគផលិតផលសណ្តែកសៀងប៉ុន្មានភាគរយ
ជាធម្មតា យោងតាមការណែនាំរបស់ FDA ឲ្យទទួលទានសណ្តែកសៀងពី ១៥-២៥ ក្រាមក្នុងមួយថ្ងៃ ឬស្មើនឹងតៅហ៊ូប្រហែល ១-២ពែង ឬប្រហែល ១-២កែវនៃទឹកដោះគោសណ្តែកសៀង។ ដោយសុវត្ថិភាព ហើយកំរិតដែលបានណែនាំគឺ តៅហ៊ូប្រហែល ១-២ ពែង ឬប្រហែល ១-២ កែវនៃទឹកសណ្តែក ហានិភ័យនៃជំងឺមហារីកសុដន់ មានកត្តាជាច្រើន រួមទាំងអាយុ ហ្សែន និងទម្លាប់នៃការរស់នៅ។ ការការពារដ៏ល្អមួយគឺត្រូវពិនិត្យជាទៀងទាត់ នូវភាពមិនធម្មតានៅក្នុងខ្លួន និងសុដន់។ ប្រសិនបើអ្នករកឃើញសញ្ញាព្រមាននៃជំងឺមហារីកសុដន់ គួរទៅជួបគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន