ព័ត៌មានជាតិ
១០ខែឆ្នាំនេះ ការចុះបញ្ជីប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាបានកើនឡើងជាង៥៥០គ្រឿង
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា នៅក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២២ ចំនួនរថយន្តអគ្គិសនីបានចុះបញ្ជីប្រើប្រាស់នៅកម្ពុជាមានសរុប៥៥៦គ្រឿង កើនឡើងចំនួន១១ដង
បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានត្រឹមតែ៤៥គ្រឿងប៉ុណ្ណោះ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅក្នុងទីស្តីការក្រសួងនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា បច្ចុប្បន្ននេះនៅកម្ពុជាមានស្ថានីយ៍សាកថាមពលយានយន្តអគ្គិសនីចំនួន៨កន្លែងហើយ ខណៈរាជរដ្ឋាភិបាលកម្ពុជា បានជំរុញលើកទឹកចិត្តឱ្យវិស័យឯកជនវិនិយោគលើការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីឱ្យបានទូលំទូលាយនៅទូទាំងប្រទេស ជាពិសេសនៅតាមស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីធានាបាននូវការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់យានយន្តបានគ្រប់ពេលវេលា។

លោកទេសរដ្ឋមន្ត្រីបានបន្តទៀតថា ក្នុងចំណោមស្ថានីយ៍សាកថាមពលយានយន្តអគ្គិសនីចំនួន៨កន្លែងក្នុងនោះដំឡើង
និងដាក់ឱ្យដំណើរការមាននៅទីស្ដីការក្រសួងសាធារណការនិងដឹកជញ្ជូនចំនួន៤គ្រឿង នៅក្រុងសៀមរាប១ទីតាំង ក្រុងព្រះសីហនុ១ទីតាំង និងក្រុងបាត់១ទីតាំង និង១ស្ថានីយ៍ទៀត វិនិយោគដោយក្រុមហ៊ុនកាល់តិចស្ថិតនៅទីតាំងសង្កាត់ព្រៃស។ លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា ក្រសួងសាធារណការបាននិងកំពុងខិតខំប្រឹងប្រែងសហការជាមួយដៃគូអភិវឌ្ឍន៍នានាដូចជា កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ហៅកាត់ UNDP វិស័យឯកជនវិនិយោគក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីសំដៅជំរុញកំណើនការប្រើប្រាស់រថយន្តអគ្គិសនីសំដៅកាត់បន្ថយការបំពុលបរិស្ថាន
នៃឧស្ម័នកាបូនឌីអុកស៊ីតដែលបញ្ចេញពីយានយន្តប្រើប្រាស់ប្រេងឥន្ធនៈ។

បើតាមក្រុមហ៊ុន BYD Auto Industry ដែលលក់យានយន្តអគ្គិសនីនៅកម្ពុជាបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ ក្រុមហ៊ុនរបស់ខ្លួនគ្រោងដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីប្រមាណ២០០ទីតាំងនៅទូទាំងប្រទេសកម្ពុជា ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ