Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹងចំនួនឧស្ម័នធម្មជាតិរាវ LNG ដែលអឺរ៉ុបទិញពី រុស្ស៊ី ក្នុងឆ្នាំ ២០២២

បានផុស

នៅ

កាសែតហិរញ្ញវត្ថុរបស់អង់គ្លេសបានរាយការណ៍ថា សហភាពអឺរ៉ុប (EU) បានទិញឧស្ម័នធម្មជាតិរាវ (LNG) របស់រុស្ស៊ីចំនួន ៤២ ភាគរយ នៅចន្លោះខែមករា ដល់ខែតុលា ឆ្នាំ២០២២ នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅពេលនេះ ការនាំចូលឧស្ម័នរាវរបស់អឺរ៉ុបគឺមានចំនួន ១៧.៨ ពាន់លានម៉ែត្រគូប​ ដែលនៅក្នុងនោះ ​បែលហ្ស៊ិក បារាំង អេស្ប៉ាញ និងហូឡង់ ឈរនៅកំពូលតារាង ជាប្រទេសនាំចូលច្រើនជាងគេ ។

តាមរបាយការណ៍បន្តបង្ហាញថា ក្នុងរយៈពេល ១០ ខែដំបូងនៅឆ្នាំនេះ អឺរ៉ុបបានទិញឧស្ម័នរាវធម្មជាតិចំនួន ១១១ ពាន់លានម៉ែត្រគូបពីទីផ្សារពិភពលោក ដោយបង្កើនបរិមាណនាំចូល​ ៧០ ភាគរយ ខណៈដែលកាលពីឆ្នាំមុន EU បានទិញឧស្ម័នធម្មជាតិ និងឧស្ម័នធម្មជាតិរាវរបស់រុស្ស៊ីចំនួន ១៥៥ ពាន់លានម៉ែត្រគូប ។​

គួរឲ្យដឹងថា រុស្ស៊ីធ្លាប់ជាប្រទេសផ្គត់ផ្គង់ថាមពលធំជាងគេទី ២ របស់អឺរ៉ុប ប៉ុន្តែពេលនេះការផ្គត់ផ្គង់បានធ្លាក់ចុះ ១៦ ភាគរយ ក្នុងឆ្នាំ ២០២២ ដោយសារ​តែអឺរ៉ុបងាកទៅទិញឧស្ម័នធម្មជាតិរាវពីអាមេរិកវិញ ។

ស្របពេលជាមួយគ្នានេះ ប្រទេសលោកខាងលិច ជាពិសេស​គឺក្រុមប្រទេស​ G7 ក៏កំពុងតែព្យាយាមចរចាកំណត់តម្លៃលើការទិញប្រេងពីប្រទេសរុស្ស៊ីផងដែរ ខណៈរុស្ស៊ីក៏បានបញ្ជាក់វិញដែរថា នឹងមិនលក់ប្រេងឲ្យទៅប្រទេសណាដែលព្យាយាមកំណត់តម្លៃនោះឡើយ ៕

ប្រែសម្រួលដោយ ៖ ណាក់ ណាក់

ប្រភព ៖​ Sputnik

ចុចអាន ៖ អាមេរិក បន្ថយទណ្ឌកម្មប្រេងលើ វេណេស៊ុយអេឡា តែប្រាក់ចំណេញពីការ​លក់មិនអាចចែកគ្នាឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អង្គរសង្ក្រាន្តឆ្នាំនេះ នឹងរៀបចំទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៣ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ១៣ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ២១ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម