Connect with us

ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ជឿជាក់​នឹង​មាន​ផ្លូវ​ល្បឿន​លឿន​ទៅ​ខេត្ត​សៀមរាប

បានផុស

នៅ

ថ្លែង​ក្នុង​ពិធី​ដាក់​ឲ្យ​ដំណើកការ​ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូននៅ​​ព្រឹកមិញនេះ លោក ស៊ុន ចាន់ថុល​ បាន​បង្ហើប​ពី​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​មួយខ្សែ​​ទៀត​ពី​ភ្នំពេញ​ទៅ​ខេត្ត​សៀមរាប ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​សិក្សា។

ផ្លូវល្បឿនលឿនទៅខេត្តព្រះសីហនុ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស៊ុន ចាន់ថុល បាន​​ថ្លែង​ឲ្យ​ដឹង​ថា ខណៈ​កម្ពុជា​នឹង​ស្ថាបនា​ផ្លូវ​លឿន​ទី​ពីរ​ទៅ​ក្រុង​បាវិត​ មាន​ក្រុមហ៊ុន ៤ ​កំពុង​សិក្សា​សាងសង់​ផ្លូវ​ល្បឿន​លឿន​ទៅ​ខេត្ត​សៀមរាប។

បើតាមលោក​រដ្ឋមន្រ្តី ផ្លូវ​ល្បឿន​លឿន​ទៅ​ខេត្ត​សៀមរាប មាន​ក្រុមហ៊ុន ៤ ​កំពុង​សិក្សា​ តែ​មិន​ទាន់​ទទួល​បាន​​លទ្ធផល​យ៉ាងណា​នៅ​ឡើយ។ តែ​លោក​រដ្ឋមន្រ្តី​ជឿជាក់​ថា នៅ​ថ្ងៃ​មុខប្រាកដ​ណាស់​នឹង​មាន​ផ្លូវ​ល្បឿនលឿន​ទៅ​ខេត្ត​សៀមរាប​ជា​មិន​ខាន។

ក្រោយ​បញ្ចប់​និង​​ដាក់​ឲ្យដំណើរការ​ផ្លូវ​ល្បឿនលឿន​ទៅ​ខេត្ត​ព្រះសីហនុ រដ្ឋាភិបាល​កម្ពុជា​គ្រោង​​ស្ថាបនា​ផ្លូវ​ល្បឿនលឿន​មួយ​ខ្សែ​ទៀត​ទៅ​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង។ ផ្លូវ​ល្បឿន​លឿន​ទី​ពីរ​បើ​តាម​​រដ្ឋមន្រ្តី​ក្រសួង​សាធាណការ​និង​ដឹកជញ្ជូន គ្រោង​បើក​ការដ្ឋាន​សាងសង់​នៅ​ពាក់​កណ្តាល​ឆ្នាំ ២០២៣ ដោយ​ប្រើប្រាស់​ទុន​វិនិយោគ​ប្រហែល ១៧០០ លាន​ដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម