Connect with us

ព័ត៌មានជាតិ

មន្រ្តី៦៨៣នាក់បានចូលមកប្រកាសទ្រព្យសម្បត្តិ និងបំណុលនៅអង្គភាពACU

បានផុស

នៅ

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឱ្យដឹងថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ​២០២២​នេះ មានមន្រ្តីចំនួន៦៨៣នាក់បានចូលមកប្រកាសទ្រព្យសម្បត្តិ និងបំណុលនៅអង្គភាពACU ក្នុងនោះមានមន្រ្តីទើបតែងតាំងមានឋានៈជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលចំនួន៤៣២នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនៅទីស្តីការអង្គភាពACUកាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា លោកទេសរដ្ឋមន្ត្រីបានបន្តថា ចំណែកមន្រ្តីចំនួន២៥នាក់បានមកប្រកាសទ្រសម្បត្តិ និងបំណុលជាលើកចុងក្រោយដោយមូលហេតុចូលនិវត្តន៍ ចប់អាណត្តិ និងលាឈប់ពីការងារ។

លោកទេសរដ្ឋមន្រ្តីបានបន្តថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ អង្គភាពACU បានទទួលពាក្យបណ្តឹងចំនួប៣៦បណ្តឹង។ក្នុងចំណោមបណ្តឹងទាំងនេះរួមទាំងពាក្យបណ្តឹងពីខែមុនៗ ដែលកំពុងតែមានចំណាត់ការ។ ពាក្យបណ្តឹងដែលមិនពាក់ព័ន្ធនឹងអំពើពុករលួយមានចំនួន៨ និងពាក្យបណ្តឹង១៥បានបញ្ជូនទៅកាន់ម្ចាស់បណ្តឹងវិញដោយសារ (មិនពិត) បន្ទាប់ការស្រាវជ្រាវរួច។

ចំពោះពាក្យបណ្ដឹងចំនួន១៤បណ្តឹងអង្គភាពប្រឆាំងអំពើពុករលួយកំពុងទាក់ទងឲ្យស្ថាប័នសាមីខ្លួនរងការចោទប្រកាន់ឲ្យធ្វើការបំភ្លឺ និងបង្ហាញឯកសារភស្តុតាងនៃការបំភ្លឺរបស់ខ្លួនដោយមានបុគ្គល១២នាក់ ដែលអង្គភាពប្រឆាំងអំពើពុករលួយបានអញ្ជើញឲ្យមកបំភ្លឺផ្ទាល់មាត់នៅអង្គភាព។ មានពាក្យបណ្ដឹងចំនួនពីរដែលអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើលិខិត​អន្តរាគមន៍សូមឲ្យពិនិត្យឡើងវិញនូវអង្គហេតុ និងការសម្រេចកន្លងមក និងពាក្យបណ្ដឹងមួយករណីអង្គភាពប្រឆាំងអំពើពុករលួយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការពីបទកេងយកប្រយោជន៍ខុសច្បាប់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម