Connect with us

ជីវិតកម្សាន្ដ

Naphat សារភាពត្រង់ៗ បាក់ចិត្តស្រឡាញ់ Baifern ដោយសារចំណុចមួយនេះ

បានផុស

នៅ

ក្រោយប្រកាសចិត្តស្នេហ៍ទៅលើ Baifern Pimchanok តារាសម្ដែង​ Nine Naphat បានទម្លាយត្រង់ៗឥតលាក់លៀមថា ខ្លួនលង់ស្រឡាញ់នាង ដោយសារនាងមានចំណុចពិសេសមួយ គឺនាងជាមនុស្សខ្វល់ខ្វាយពីអ្នកជុំវិញខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងរ៉ាវស្នេហារវាងកំពូលតារាសម្ដែង Baifern និង Naphat កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ទស្សនិកជនទាំងក្នុង និងក្រៅប្រទេស ហើយម្នាក់ៗពិតជាចង់ដឹងណាស់ថា តើអាយដលទាំងពីរដួងផ្ដើមស្រឡាញ់គ្នាពីពេលណា និងដោយសារមូលហេតុអ្វី។

ឆ្លើយតបទៅនឹងចម្ងល់នេះ សាមីខ្លួនខាងប្រុសបានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានទាំងអឹមអៀនថា លោកមិនដឹងខ្លួនស្រឡាញ់ Baifern ពីពេលណាមកឡើយ គ្រាន់តែដឹងថាក្រោយពីត្រឡប់មកពីទីក្រុង​ Milan ប្រទេសអ៊ីតាលី វិញលោកស្រាប់តែយល់ថា ជីវិតរបស់លោកមិនអាចចអត់វត្តមានរបស់ Baifern នោះទេ។ ​

នៅពេលសួរដល់ចំណុចទាក់ទាញដែលនាំឱ្យតួឯកប្រុសរឿង “Friend Zone” រូបនេះ បាក់ចិត្តស្រឡាញ់ Baifern លោកសារភាពថា មកពីនាងជាមនុស្សយកចិត្តទុកដាក់ជាមួយមនុស្សជុំវិញខ្លួន និងតែងតែខ្វល់ខ្វាយពីអារម្មណ៍អ្នកដទៃជានិច្ច។ ជាចុងក្រោយ តារាប្រុសវ័យ ​២៦ឆ្នាំរូបនេះ និយាយថា លោកចង់ឱ្យជីវិតគូរបស់លោកបញ្ចប់ទៅដូចក្នុងខ្សែភាពយន្តរឿង “Friend Zone” អ៊ីចឹង គឺតួឯកទាំងពីរបានជួបគ្នា ហើយសាងគ្រួសារយ៉ាងមានក្ដីសុខ៕

ប្រែសម្រួលល៖ សន្យា

ចុចអាន៖ ហ្វេនស្រងាកចិត្ត ក្រោយលោក Nawat ប្រកាស Engfa មិនអាចរួមការងារជាមួយ Jackson

ចុចអាន៖ ដៃគូ ៤រូប សក្តិសមឥតទាស់ជាមួយ Baifern អ្នកគាំទ្រចង់ឱ្យសម្ដែងរួមគ្នាម្ដងហើយម្ដងទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម