Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូ ប្តេជ្ញាផ្តល់អាវុធបន្ថែម និងជួសជុលហេដ្ឋារចនាសម្ព័ន្ធថាមពល អ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

អង្គការណាតូ បានសន្យាផ្តល់អាវុធបន្ថែមទៀតដល់អ៊ុយក្រែន និងជួយជួសជុលហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយការវាយប្រហារមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅឯកិច្ចប្រជុំកំពូលក្នុងទីក្រុង ប៊ុយការ៉េស, អគ្គលេខាធិការសម្ព័ន្ធភាពយោធាមួយនេះគឺ លោក Jens Stoltenberg បានចោទប្រកាន់ទីក្រុងមូស្គូថា “ព្យាយាមប្រើរដូវរងាជាអាវុធនៃសង្គ្រាម”។

ការ​វាយ​ប្រហារ​របស់​រុស្ស៊ី ​បាន​ធ្វើ​ឲ្យ​ប្រជាជន​អ៊ុយក្រែន​រាប់​លាន​នាក់​គ្មាន​អគ្គិសនី​និង​ទឹក​ប្រើប្រាស់ ​ក្នុង​សីតុណ្ហភាព​ត្រជាក់។

ប្រមុខណាតូលោក Jens Stoltenberg

ក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ, ការវាយប្រហារលើជនស៊ីវិល ឬហេដ្ឋារចនាសម្ព័ន្ធសំខាន់សម្រាប់ការរស់រានមានជីវិតរបស់ពួកគេ អាចត្រូវបានគេបកស្រាយថាជាឧក្រិដ្ឋកម្មសង្គ្រាម។

ថ្លែង​នៅ​ពេល​ចាប់​ផ្តើម​ការ​ជួប​ជុំ​រដ្ឋមន្ត្រី​ការ​បរទេស​ណាតូ ​រយៈពេល​ពីរ​ថ្ងៃ​ក្នុង​រដ្ឋធានីរបស់ប្រទេស​រ៉ូម៉ានី លោក Stoltenberg បាន​និយាយ​ថា​ “រុស្ស៊ី​ពិតជា​បរាជ័យ​ក្នុង​សមរភូមិ។ ​ជា​ការ​ឆ្លើយ​តបចំពោះរឿងនោះ ​ឥឡូវ​ពួកគេ​កំពុង​វាយ​ប្រហារ​លើ​គោលដៅ​ជនស៊ីវិល និងទីក្រុង​នានា​ដោយសារ​ពួកគេ​មិន​អាច ​ដណ្តើម​យក​ទឹកដីបាន”។

កាលពីរាត្រីថ្ងៃអង្គារ ណាតូបានចេញសេចក្តីថ្លែងការណ៍មួយដែលនិយាយថា ការវាយប្រហារឥតឈប់ឈររបស់រុស្ស៊ីលើបណ្តាញជនស៊ីវិល និងថាមពលអ៊ុយក្រែនគឺ ជាការបំផ្លាញសេវាមូលដ្ឋានរបស់មនុស្សរាប់លាននាក់។

សេចក្តីថ្លែងការណ៍បានបន្ថែមថា សមាជិកណាតូ នឹងជួយអ៊ុយក្រែនក្នុងការជួសជុលហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន និងការពារប្រជាជនពីការវាយប្រហារដោយមីស៊ីល។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba (ឆ្វេង) និងប្រមុខណាតូលោក Jens Stoltenberg

ហើយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba, លោក Stoltenberg បាននិយាយថា “យើងនឹងឈរក្បែរអ៊ុយក្រែន ដរាបណាពួកគេត្រូវការ យើងនឹងមិនដកថយឡើយ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ណាតូ ព្រមានថា លោក ពូទីន កំពុងប្រើ រដូវរងាជាអាវុធ ក្នុងសង្គ្រាមអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៦០ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម