Connect with us

នយោបាយ

លោក ខាត់ សុធី ពីបក្សគបមស្នើសុំចូលរួមជាមួយបក្សប្រជាជន ជាមួយនឹងបទពិសោធន៍ជាគ្រូបង្រៀនជិត ២០ឆ្នាំ

បានផុស

នៅ

លោក ខាត់ សុធី ជាមន្ត្រីជាន់ខ្ពស់ នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) ទី ៣ហើយ ដែលបានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក ខាត់ សុធី បា​ន​សរសេរលិខិតជម្រាបជូនលោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដា្ឋន ដើម្បីស្នើសុំលាឈប់ពីតួនាទីជាសមាជិក ជាប្រធានប្រតិបត្តិ គបម រាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មាធិការនាយកនៃគណបក្សនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា រួមចំណែកបម្រើជាតិមាតុភូមិ ក្នុងការលើកស្ទួយជីវភាពពលរដ្ឋឲ្យកាន់តែប្រសើរឡើងថែមទៀត។

នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក ខាត់ សុធី បានសរសេរលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ អតីតមន្ត្រីជាន់ខ្ពស់ នៃគណបក្សប្រជាធិបតេយ្យមូលដា្ឋនរូបនេះ បានរៀបរាប់ថា លោកបានប្រឡូកក្នុងនយោបាយ ជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន តាំងពីឆ្នាំ ២០១៥មក ជាមួយក្រុមបញ្ញវន្តខ្មែរ ក្នុងចេតនាកសាងប្រជាធិបតេយ្យឲ្យកាន់តែរស់រវើក។

ម្យ៉ាងទៀត ក៏ដើម្បីមានឱកាសចូលរួមជាមួយលោកបណ្ឌិត យ៉ង សាំងកុមារ ដែលជាបញ្ញវន្តខ្មែរមួយរូប មានជំនាញច្បាស់លាស់ លើវិស័យសេដ្ឋកិច្ចជនបទ និងកសិកម្ម ដោយរំពឹងថានឹងបានរួមចំណែកកសាងសង្គមជាតិ ដោយលើកស្ទួយជីវភាពកសិករខ្មែរ ដែលមានចំនួនដ៏ច្រើនលើសលប់ឲ្យមានជីវ​ភាពកាន់តែប្រសើរឡើង។

លោកបន្តទៀតថា ប៉ុន្តែ មកដល់ពេលនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន លទ្ធិប្រជាធិបតេយ្យកំពុងតែរស់រវើក ប្រជាពលរដ្ឋខ្មែររស់នៅក្រោមដំបូលសន្តិភាពដ៏ត្រជាក់ ក៏ញ៉ាំងឲ្យពលរដ្ឋគ្រប់រូប ផ្ដល់ការគាំទ្រដល់គណបក្សប្រជាជនកម្ពុជា បន្តដឹកនាំនាវាកម្ពុជាជានិរន្តរ៍តទៅមុខទៀតដោយភាពកក់ក្តៅជាទីបំផុត។

ម្យ៉ាងវិញទៀត លោក ខាត់ សុធី បានកត់សម្គាល់ឃើញកាន់តែច្បាស់ពីអត្តចរិត នៃក្រុមអ្នកប្រឆាំងដែលអះអាងថា ជាអ្នកប្រជាធិបតេយ្យនូវភាពគ្មានសណ្តាប់ធ្នាប់ គ្មានវិន័យ អំណួត តួឯក ចេះតែដាក់បន្ទុក ប្រឆាំងជាន់ពន្លិច កេងចំណេញទំនុកចិត្តរបស់ប្រជាពលរដ្ឋ ….។ តាមរយៈលទ្ធផលបោះឆ្នោតឃុំ-សង្កាត់ ២០២២ កន្លងទៅនេះ លោកយល់ថា ប្រជាពលរដ្ឋលែងត្រូវការបក្សប្រឆាំងរបៀបដូចសព្វថ្ងៃនេះទៀតហើយ។ ដូច្នេះ មានតែការចូលរួម ជាមួយគណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ ទើបមានឱកាសបានបម្រើជាតិមាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត។

លោក ខាត់ សុធី ក៏បានលើកឡើងដែរថា ថ្មីៗនេះ ដោយឃើញនូវគោលនយោបាយរបស់សម្ដេចតេជោលើវិស័យកសិកម្ម ដែលសម្តេចទើបបានប្រកាស។ ក្នុងនោះមាន គោលនយោបាយលើកកម្ពស់ជីវភាពកសិករប្រកបដោយវិធានការណ៍ជាក់ស្តែង ដែលរំពឹងថានឹងបានជាប្រយោជន៍ដល់ប្រជាកសិករខ្មែរ។ ដូច្នេះ លោកសូមការអនុញ្ញាតពីសម្តេចតេជោ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះតទៅ។

លោក ខាត់ សុធី មានស្រុកកន្លែងកំណើតនៅភូមិរនះ ឃុំកោះដាច់ ស្រុក មុខកំពូលខេត្ត កណ្តាល ហើយបច្ចុប្បន្ននេះលោកមានអាយុ ៤២ឆ្នាំ។ ចំពោះកម្រិតវប្បធម៌វិញ លោក ខាត់ សុធី បានបញ្ចប់ការសិក្សាថ្នាក់ទី ១២ នៅឆ្នាំ ១៩៩៩ និងបានបញ្ចប់បរិញ្ញាបត្រ សង្គមសាស្ត្រ មនុស្សសាស្ត្រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅឆ្នាំ ២០០៣។

ចំណែកឯបទពិសោធន៍ការងារវិញ ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០១០ លោក ខាត់ សុធី ធ្លាប់ធ្វើជាគ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន ក្រគរ (ខេត្តពោធិ៍សាត់)។ ចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៣ លោកធ្លាប់ធ្វើជាគ្រូបង្រៀននៅវិទ្យាល័យ ជា ស៊ីម ឈូកវ៉ា (រាជធានីភ្នំពេញ)។ ចាប់ពីឆ្នាំ ២០១៣ មកដល់បច្ចុប្បន្នលោកជាគ្រូបង្រៀនវិទ្យាល័យព្រែកលៀប (រាជធានីភ្នំពេញ)។ ក្នុងនោះដែរ ចាប់ពីឆ្នាំ ២០១៩ មកដល់បច្ចុប្បន្ន លោកក៏ជាគ្រូបង្រៀនពាក់កណ្ដាលពេញម៉ោង នៅសាលារៀនអន្តរទ្វីបអាមេរិកាំង (AIS) ផងដែរ។

ក្រៅពីបទពិសោធន៍ខាងលើ លោកក៏ធ្លាប់ធ្វើជាអ្នកស្ម័គ្រចិត្តនៅអង្គការអភិវឌ្ឍន៍ធនធានសម្រាប់ទីក្រុងពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០០៣។ ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៣ លោក ខាត់ សុធី ធ្លាប់ជាKhmer News Editer នៅអង្គភាពសារព័ត៌មានកោះសន្តិភាព និងពីខែមករា ឆ្នាំ ២០១៦  ដល់ខែតុលា ឆ្នាំ២០២០ លោកក៏ធ្លាប់ធ្វើជាអ្នកផលិតព័ត៌មានជាន់ខ្ពស់នៅវិទ្យុវាយោ ផងដែរ។

រីឯការងារនយោបាយវិញ នៅខែតុលា ឆ្នាំ ២០១៥ លោក ខាត់ សុធី បានចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ ក្នុងនោះនៅឆ្នាំ ២០១៨ លោកទទួលតួនាទីជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិ គណបក្សប្រជាធិបតេយ្យមូលដ្ឋានរាជធានីភ្នំពេញ និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញលំដាប់លេខរៀងទី ២។

ក្រោយមកនៅឆ្នាំ ២០១៨ មកដល់បច្ចុប្បន្នលោកទទួលបានការផ្តល់សេចក្តីទុកចិត្ត ពីសមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សរាជធានីភ្នំពេញ ជាប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សរាជធានី ភ្នំពេញ និងជាសមាជិកគណៈកម្មាធិការនាយក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

គួររំលឹកដែរថា លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន, និងលោក ឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសរសេរលិខិតដាច់ដោយឡែកពីគ្នា កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

ក្នុងលិខិតមួយផ្សេងទៀត លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ បានគោរពជូនសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយស្នើសុំចូលរួមបម្រើការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសវិស័យស្រូវអង្ករ។  

នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោកបណ្ឌិត យ៉ង សាំងកុមារ ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។ ចំណែកឯលោក ឡឹក សុធារ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៩ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៩ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម